adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាមួយ​ថ្នាំញៀន​២​កញ្ចប់

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ព្រែកលៀប ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់ ម៉ូតូ​២​គ្រឿង​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦អា ​ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ទី​១-​ឈ្មោះ ​វន ស្រស់ អាយុ​១៦​ឆ្នាំ, ទី​២-​ឈ្មោះ ​គង់ សម្បត្តិ អាយុ​៣៦​ឆ្នាំ ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​មានមុខរ​បរជា​កម្មករ​ឡឥដ្ឋ​ដូចគ្នា ស្នាក់នៅ​ភូមិ​បឹង​ជន្លេន ឃុំ​ព្រែ​កតា​ម៉ាក់ ស្រុក​មុខកំពូល ខេត្តកណ្ដាល, ទី​៣-​ឈ្មោះ​ មុខ ចាន់ថន អាយុ​២៣​ឆ្នាំ និងទី​៤-​ឈ្មោះ​ សា ពន្លក អាយុ​១៦​ឆ្នាំ ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​មានមុខរ​បរជា​អ្នកបើក​អេស្កាវ៉ាទ័រ​ដូចគ្នា និង​ស្នាក់នៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។​

    ប៉ូលិស​បន្តថា នៅ​យប់មិញ​ថ្ងៃ​ដដែល កម្លាំង​ប៉ូលិស​បាន​បន្ត​ល្បាត​ទើប​ប្រទះឃើញ​បក្ខពួក​មួយក្រុម​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៤​នាក់ ដោយ​គួរ​សង្ស័យ​ក៏​ឃាត់​សួរនាំ ដើម្បី​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់​បាន​រកឃើញ​ក្រាម ពណ៌​ថ្លា ជា​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​ដែល​ពួកគេ​ត្រៀម​យកទៅ​ប្រើប្រាស់​រួមគ្នា​ទើប​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​តែម្ដង​និង​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង។​

    បច្ចុប្បន្ន​ជន​ត្រូវ​សង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់