adverise with khmeread Unnamed

ហួសចិត្ត! ​ថៅកែ​រោងចក្រ​មួយបញ្ជា​ឱ្យ​ទាញស្ត្រីចិនខ្យល់គមកទុកចោលក្រៅរោងចក្រដាក់​លើ​ច​ញ្ចើ​ម​ផ្លូវ​

           ភ្នំពេញ ​៖ ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ដួលសន្លប់ នៅក្នុង​រោងចក្រ​កាត់ដេរ​មួយកន្លែង ដែល​គេ​សង្ស័យ ថា​គាត់​មាន​ជម្ងឺ​ខ្យល់គរ​និង​ត្រូវបាន​ថៅកែ​រោងចក្រ​មួយ​នោះ បញ្ជា​ឱ្យសន្តិសុខ​នាំគ្នា​សែង​ចេញ​ក្រៅ និង​ដាក់​ឱ្យ​ដេក​នៅលើ​ចិញ្ចើមផ្លូវ​ខាងមុខ​រោងចក្រ​នោះ និង​ត្រូវបាន​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន ក្បែរ​នោះ​នាំគ្នា​ជួយសង្គ្រោះ​បឋម ដោយ​ការជួយ​ធ្វើ​ចលនា​បេះដូង និង​កោសខ្យល់​ឱ្យទើប​គាត់​មាន​ស្ថានភាព​ធូរស្រាល​បន្តិច​វិញ ហើយ​កម្លាំង​នគរបាល​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​។​

            ហេតុ​ការ​ណ៏​នោះបាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ត្រង់ ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ ជី អេ​វើ​ហ្គ្រី​ន ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

        បុរស​ឈ្មោះ ស៊ូ ឡុង អាយុ​៤៣​ឆ្នាំ​ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ​ខាងលើ​នោះ មិនបាន​ដឹងថា​គាត់​ស្នាក់នៅ កន្លែង​ណាមួយ​នោះឡើយ បន្ទាប់មក​ត្រូវបាន​រថយន្ត​ពេទ្យ របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ នាំទៅ​កាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដែរ​៕

adverise with khmeread

មតិយោបល់