adverise with khmeread South china sea island copy

ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់លោក​ខាងលិច​ថា​វៀតណាម​លួច​ដឹក​ជើង​ទម្រ​រ៉ុក្កែត​ទៅ​សមុទ្រ​ចិន​ខាងត្បូង​

    ​យោងតាម​ក្រុមមន្ត្រី​លោកខាងលិច​នៅ​ថ្ងៃ​ពុធ ទី ១០ សីហា​នេះ​បានឱ្យដឹងថា វៀតណាម​កំពុង​កសាង​ផែន​ការពារ​ខ្លួន​ស្ងាត់ៗ​នៅលើ​ប្រជុំ​កោះ​ជាច្រើន​របស់ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ ដោយ​ដឹក​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ថ្មីៗ​ជាច្រើន ដែលមាន​សមត្ថភាព​វាយប្រហារ​ផ្លូវ​យន្តហោះ និង​ទីតាំង​យោធា​ជាច្រើន​របស់​ចិន​នៅ​ទូទាំង​ច្រក​សមុទ្រ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ​។​

​     មន្ត្រី​ទូត និង​មន្ត្រី​យោធា​លោកខាងលិច​ជាច្រើនរូប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ការ​ស៊ើបការណ៍​សម្ងាត់​បានបង្ហាញ​ថា រដ្ឋាភិបាល​វៀតណាម​កំពុង​ដឹក​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ពី​វៀតណាម​ដីគោក​ទៅ​ដាក់​ឈរជើង​នៅលើ​មូលដ្ឋានចំនួន ៥ នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ 
​    ​នេះ​ជា​ចំណាត់ការ​មួយ​ទំនង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​ភាព​តានតឹង​ជាមួយ​ចិន​។ 

​    ​យោងតាម​ប្រភពបី​បានឱ្យដឹងថា ជើង​ទម្រ​ទាំងនោះ​ត្រូវបាន​លាក់​ជិត​ពី​ការ​ស៊ើបការណ៍​ពី​ដែនអាកាស ហើយ​ជើង​ទម្រ​ទាំងនោះ​មិនទាន់​បំពាក់អាវុធ​នៅឡើយ​ទេ ប៉ុន្តែ​អាច​នឹង​បំពាក់​គ្រាប់​រ៉ុក្កែត​ក្នុងពេល​ពីរ​ឬ​បី​ថ្ងៃ​ទៀត​នេះហើយ​។ 

​    ​ក្រសួងការបរទេស​វៀ​ត​ណា​ម​និយាយថា ព័ត៌មាន​នេះ "​មិន​ច្បាស់លាស់​ទេ​" និង​មិនបាន​ពន្យល់​បកស្រាយ​ក្បោះក្បាយ​ឡើយ​។ 

​    ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ឧត្ដមសេនីយ៍ឯក​ជាន់​ខ្ពស់ Nguyen Chi Vinh បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ថា វៀតណាម​គ្មាន​ជើង​ទម្រ​ឬ​អា​វុ​បែបនេះ​ត្រៀម​នៅលើ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ទេ ប៉ុន្តែ​រក្សា​សិទ្ធិ​ចាត់​វិធាន​បែបនេះ​៕ 

​ប្រភពៈ Insider

adverise with khmeread

មតិយោបល់