adverise with khmeread Small cucumber

ត្រសក់ផ្អរ​ជួយ​បញ្ចុះទម្ងន់ និង​ស្បែក​ស្រស់ស្អាត​

​    ​យោងតាម​ឯកសារ​បរទេស​បាន​ឲ្យ​ដឹងថា ស្ត្រី​តែង​ជួប​បញ្ហា​ក្នុងការ​បញ្ចុះទម្ងន់​ឱ្យបាន​ដូច​បំណង​ណាស់​។​ពេលខ្លះ​ការបញ្ចុះ​ទម្ងន់​បាន​ជោគជ័យ​ហើយ ប៉ុន្តែ​បច្ច័យ​អាក្រក់​ដែល​តាម​មកពី​ក្រោយ​នោះ​គឺ​ស្បែក​ឡើង​ស្ងួត​និង​ធ្លាក់​យារ​មិន​ស្រស់ស្អាត​ដូច​មុន​ទៀតឡើយ​។​
        ​បើ​ជួប​បញ្ហា​នេះ​ស្ត្រី​គ្រប់រូប​តែង​បង្កបញ្ហា​សៅហ្មង​និង​សោកស្តាយ​នាពេល ក្រោយ​ជាក់​ជាពុំខាន​។ ហេតុនេះ​បើ​ចង់ឱ្យ​ការបញ្ចុះ​ទម្ងន់​ទទួលលទ្ធផល​ល្អ​ដោយ មិន​បង្ក​ផល​អាក្រក់ ហើយ​ទទួលរង​ការប៉ះទង្គិច​ណាមួយ​នោះ ស្ត្រី​អា​ចរក​ត្រសក់ផ្អរ​មក​បរិភោគ​ឬ​ប្រើ​ត្រសក់ផ្អរ​ចិត​ជា​ចំណិតៗ​មក​បំពោក​លើ​ផ្ទៃមុខ​។ ពីព្រោះថា​រូបមន្ត​មួយ​នេះ​វា​តែង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្អាត​ឡើងវិញ​ជាក់​ជាពុំខាន​។​
       ​ត្រសក់ផ្អរ​ជា​បន្លែ​ដែលមាន​ទឹក​ច្រើនណាស់ ព្រោះតែ​មូលហេតុ​នេះហើយ​ទើប​គេ​អាច​ប្រើ​យកមក​បញ្ចុះទម្ងន់​ទទួលលទ្ធផល​យ៉ាង​ប្រសើរ​។ ការបរិភោគ​ត្រសក់ផ្អរ​តែង​ជួយ​ឱ្យ​ឆ្អែត​បានយូរ​និង​ក្រៅពីនេះ​នៅមាន​កាក​សរសៃ​ខ្ពស់ កាឡូរី​ទាប ថែម ទៀត​។​
       ​តាម​ការស្រាវជ្រាវ​បង្ហាញថា​កាក​សរសៃ​ក្នុង​ត្រសក់ផ្អរ​មានការ​រំលាយ​យឺត​ហេតុនេះ​វា​ទើប​អាច​រក្សា​នៅក្នុង​ពោះ​បានយូរ ដែល​មូល​ហេតុនេះ​មិន​ងាយ​ធ្វើឱ្យ​ស្រែក​ឃ្លាន​អាហារ​ឡើយ​។ ចំណែក​ផលប្រយោជន៍​ពិសេស​ម្យ៉ាងទៀត​របស់​ត្រសក់ផ្អរ​នោះ​គឺ​ជួយ​ឱ្យ​ស្បែក​ស្រស់ស្អាត កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ និង​ជួយ​ទាញ​សារជាតិ​ទឹក​ចេញពី​ថ្នក់​ក្រោម​ភ្នែក​ចេញមក​វិញ​។​
        ​ដូចនេះ​សម្រាប់​ស្ត្រី​ដែល​ត្រូវការ​បញ្ចុះទម្ងន់​គប្បី​បរិភោគ​ត្រសក់ផ្អរ​ឱ្យបាន​ច្រើន ហើយ​មិនត្រូវ​រើស​ត្រសក់ផ្អរ​ចេញពី​ចាន​ទៀត​ឡើយនិង​ត្រូវ​ចងចាំ​ថា ត្រសក់ផ្អរ​ជួយ​ឱ្យ​ឆ្អែត​បានយូរ​ដោយ​មិន​ឃ្លាន​ចំណី​ដទៃ​និង​ពិសេស​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដែល​យើង​មិនគួរ​មើលរំលង​បាន​សោះឡើយ​៕​

adverise with khmeread

មតិយោបល់