adverise with khmeread Football christian benteke 3327106

Crystal Palace ចាប់ផ្តើមចរចាដើម្បីផ្ទេរខ្សែប្រយុទ្ធ Benteke

          ក្លឹប​ Crystal Palace ចាប់​ផ្តើម​ចរចា​ជាមួយ​នឹង​ក្លឹប Liverpoo ដើម្បីផ្ទេរ​ខ្សែ​ប្រយុទ្ធ Christian Benteke។ កិច្ច​ព្រម​ព្រៀង​ផ្ទេរ​នេះ​មិន​ច្បាស់លាស់​ចាប់តាំងពី​ក្លឹប​ Liverpool បដិសេធ​​សំណើ​២៥​លាន​ផោន​របស់ Crystal Palace ដោយអះ​អាង​ថា ពួកគេ​ចង់​បាន​តម្លៃ​៣២,៥​លាន​ផោន​។

          Crystal Palace ត្រៀម​ឆ្លើយ​តប​នឹង​តម្លៃ​ដែល​អាចមាន​រហូតដល់​៣២លាន ផោន​បូករួម​នឹងអត្ថប្រយោជន៍​ផ្សេងទៀត។ ឥឡូវនេះ​ Liverpool ​​កំ​ពុង​វាយតម្លៃ​ប្រសិន​បើ​មាន​សំណើ​សម​ស្រប​ដោយសារ Benteke មិនមែនជា​ផ្នែក​មួយ​នៃ គម្រោង​របស់​លោក Jurgen Klopp ។

          ខ្សែប្រយុទ្ធវ័យ​២៥​ឆ្នាំរូបនេះ​រីករាយ​ចង់ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Selhurst ​Park ។ Crystal Palace ពិត​ជា​ចង់បាន​ Benteke ក្នុងតម្លៃខ្ពស់​បំផុត​មិន​ធ្លាប់​មាន​របស់​ក្លឹប​ ស្របពេល​ដែល​ក្លឹប Sunderland និង​ Everton ក៏កំពុង​ចាប់អារម្មណ៍​នឹង​ខ្សែ​ប្រយុទ្ធ​រូបនេះផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់