adverise with khmeread 0b373370 973e 11e3  523791c

Jose Mourinho: នៅពេល Man Utd អវត្តមាន CLហាក់ដូចជាគ្មានអ្វីសោះ

          គ្រូបង្វឹក​របស់​​​ Man Utd លោក Jose Mourinho និយាយថា ក្រុម​របស់​លោក​ត្រូវ​តែ​ត្រឡប់​មក​កាន់​ក្រប​ខណ្ឌ​​​ CL ​វិញ ពីព្រោះ​ក្របខណ្ឌនេះ​មើល​ទៅ​ទទេរ​ស្អាតនៅពេល Man Utd អវត្តមាន​។​

          ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​ជើង​ឯក​​​ CL ​នេះ​បាត់មុខ​ពី​ក្របខណ្ឌ​ប្រកួត​ប្រជែង​ក្លឹប​អាជីពនៅ​អឺរ៉ុប និងបញ្ចប់​ត្រឹ​ម​ចំណាត់​ថ្នាក់​លេខ​៥​ ក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal នៅ​ក្របខណ្ឌ​​ PL​។

          លោក ​​Mourinho ដែល​ទើបតែលើក​ពាន​ដំបូង​របស់​លោក​ ខណៈ​ពេល​ក្រុម Man Utd យក​ឈ្នះ​ក្រុម Leicester ២-១ ក្នុងការ​ដណ្តើមពាន Community Shield កាលពី​ថ្ងៃអាទិត្យ​នោះបាននិយាយថា លោក​នឹងនាំ Man Utd ​ត្រឡប់​ចូល​ក្របខណ្ឌ CL វិញ។ ខ្ញុំគិត​ថា ឆេម​ពាន​លីកដូចជា​​គ្មាន​អ្វីសោះនៅ​ពេល​អវត្តមាន​​ Man Utd ។ Man Utd ត្រូវ​តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ CL៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់