adverise with khmeread 13941160 1030600257054889 774021761 n

អ្នករត់តាក់ស៊ីប៊ិះជាប់ខ្នោះដោយសារជនសង្ស័យជួញដូរ​គ្រឿងញៀន​​២នាក់

    ស្វាយរៀង ៖ សមត្ថ​កិ​ច្ថ​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្រុម​ជួញដូរ ចែកចាយ​គ្រឿងញៀន ឃាត់​ខួ​ន​ជ​នស​ង្ស​យ័​បាន​៣​នាក់ និង​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់ (​ធំ​១​កញ្ចប់​តូច​១​កញ្ចប់​) ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូរ​សព្ទ័​ដៃ​ចំនួន​០៣​គ្រឿង​។​

    ​ការចុះ​បង្ក្រាប​ក្រុម​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត ស្ថិតនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​    បើតាម​លោក​វរៈសេនីយ៍ទោ កាន កេ​ន នាយ​កា​រិ​យា​ល័​យ​ប្រ​ឆាំ​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឱ្យដឹងថា កាលពីរ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០៩ ខែសីហា ក្រុម​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ បាន​ចុះ​ល្បាត​ឃ្លាំមើល​មុខសញ្ញា​ជន​ស​ង្ស័​យ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ទំនប់​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ម្នាក់​ឈ្មោះ នុត ថាច់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ មុខរបរ​ជាង​បិត​ឈើ​តុ​ក​ទូ មាន​ទីលំនៅ​ភូមិ​ស្វាយរៀង​ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ក្រោយពី​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព រួច​ក៏​បង្ហាញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ជាស​ន្ធិ វាសនា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដែលជា​មុខសញ្ញា ជួញដូរ​ចែកចាយ​គ្រឿងញៀន ក៏​ចុះបង្ក្រាប​ឃាត់ខ្លួន​យកមក​សាកសួរ​ជ​នស​ង្ស័​យ​ក៏បាន​សារភាព​។​

​    ក្រោយមក​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​ក៏មាន​អ្នករត់​តាក់ស៊ី​ទូរស័ព្ទ​ហៅ​ឱ្យ​ទៅយក​របស់​ផ្ញើរ​មកពី​រាជធានី​ភ្នំពេញ​។ ​ជនសង្ស័យ​ក៏បាន​សុំ​សមត្ថកិច្ច​ថា សុំ​ទៅយក​អ៊ី​វ៉ាន់​ទឹកដោះគោ​កូន​បងប្អូន​ផ្ញើ​មកពី​ភ្នំពេញ សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​ទៅ​ទទួល​អ៊ី​វ៉ាន់​នោះ។ ក្រោយពេល​ទទួល​កញ្ចប់​អ៊ី​វ៉ាន់​នោះ​ពី​អ្នករត់​តាក់ស៊ី​ហើយ​មានការ​សង្ស័យ​ក៏​ឆែក​កញ្ចប់​នោះ​មើល​រកឃើញថា ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២​កញ្ចប់ (១​កញ្ចប់​ធំ​១​កញ្ចប់​តូច​) ដែល​ក្រុម​ជនសង្ស័យ​បានដាក់​លាក់​នៅក្នុង​កញ្ចប់​តែ​និង​មាន​កំប៉ុង​កាហ្វេ កំប៉ុង​នំ និង​ទឹកដោះគោ ទឹកក្រូច​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ ដោយមាន​ភស្តុតាង​ជាក់ស្តែង​សមត្ថកិច្ច​ក៏​ចាប់​ឃាត់ខ្លួន​អ្នករត់​តាក់ស៊ី​ម្នាក់ទៀត​ឈ្មោះ ប៊ូ វុទ្ធី ភេទ​ប្រុស​​ អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​។​

​    ប្រភព​ដដែល​បន្តទៀត​ថា ក្រោយពី​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ ប៊ូ វុទ្ធី បាន​ឆ្លើយថា ខ្លួន​ជា​អ្នក​រថ​តាក់ស៊ី​ពី​ស្វាយរៀង​ទៅ​បេន​ឡានផ្សារ​អូឡាំពិក រាជធានី​ភ្នំពេញ។ ហើយ​នៅវេលា​ម៉ោ​៣​រសៀល​គឺ​ខ្លួន​បាន​ដឹក​ភ្ញៀវ​ពី​បេនឡាន​អូឡាំពិក​ត្រឡប់មក​ខេត្តស្វាយរៀង​វិញ ហើយក៏​មាន​គេ​យក​អ៊ី​វ៉ាន់​មក​ផ្ញើរ​ក្នុង​មួយកញ្ចប់​តម្លៃ ៥.០០០​រៀល ហើយ​បាន​ឱ្យ​លេខ​ទូរស័ព្ទ​អ្នកទទួល​នៅ​ស្វាយរៀង មិន​និក​ស្មានថា រងគ្រោះ​ជាប់ចោទ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដូច្នេះ​ឡើយ​។​

​    សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀតថា បើតាម​ការឆ្លើយ​សារភាព​ពីរ​ជនសង្ស័យ​ឈ្មោះ ជាស​ន្ធិ វាសនា បាន​ឱ្យ​ដឹងថា ការធ្វើ​ចរាចរណ៍​គ្រឿងញៀន​គឺ​មេក្លោង​ជួញដូរ​គ្រឿងញៀន​បានធ្វើ​សកម្មភាព​ផ្ញើរ​គ្រឿងញៀន​តាម​រថយន្ត​តាក់ស៊ីឱ្យ​បណ្តាញ​តាម​ខេត្ត​ចាំ​ទទួល​ជួញដូរ​ចែកចាយ​បន្ត​ឱ្យអ្នកប្រើប្រាស់ ហើយ​វេ​លុយ​ឱ្យមេក្លោង​តាម​វី​ង​។ ចំពោះ​អ្នករត់​តាក់ស៊ី​សមត្ថកិច្ច​បានធ្វើ​ការអប់រំ និង​បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕​

adverise with khmeread

មតិយោបល់