adverise with khmeread Kalidou

Chelsea បន្តតាមប្រម៉ាញ់ខ្សែការពារ Kalidou Koulibaly និងស្វែងរកខ្សែការពារផ្សេងទៀត

          ខណៈ​ពេល​ក្លឹប Napoli បដិសេធ​មិន​ព្រម​លក់​ខ្សែ​ការ​ពារ​កណ្តាល Kalidou Koulibaly ក្លឹប Chelsea ក៏កំពុង​ស្វែងរក​ជម្រើស​ផ្សេងទៀតផងដែរ​។គ្រូបង្វឹកក្លឹប Chelsea លោក Antonio Conte កំពុង​ស្វែង​រក​កម្លាំង​បន្ថែម​សម្រាប់​ក្រុម​របស់​លោក ហើយ​កំពុង​ពិចារណា​អំពី​ខ្សែ​ការពារ Lamine Kone របស់​ក្លឹប Sunderland ប្រសិន​បើ​លោក​មិន​អាច​សម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ Kalidou បាន។

          ក្លឹប Napoli មាន​ភាព​ស្ទាក់ស្ទើ​រ​មិនចង់លក់ Kalidou បន្ទាប់ពី​បាន​បដិ សេធ​សំណើ​៣៨​លាន​ផោន​របស់​ Chelsea ហើយ​លោក Conte ត្រូវតែ​ស្វែង​រក​កី ឡាករ​ពីក្លឹបផ្សេង​ ។

          Chelsea ដឹងថា Everton ​នឹង​ពិភាក្សា​ជាមួយ​នឹង​​ភ្នាក់ងារ​របស់ Romelu Lukaku ទាក់ទងនឹង​កិច្ច​សន្យា​នៅ​រដូវ​កាល​នេះ។​ បើទោះជាក្លឹប Everton ​បាន​បញ្ជាក់​ថា ពួកគេ​នឹងមិន​ពិចារណា​សំណើ​សម្រាប់​ Lukaku និងចង់ផ្តល់​កិច្ច​សន្យា​​​ថ្មីក៏ដោយ ក៏​កីឡាកររូបនេះ​អន្ទះ​សា​ចង់​វិលត្រឡប់​មក​ពហុកីឡាដ្ឋាន Stamford Bridge វិញ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់