adverise with khmeread Ross and john stones

ការចាកចេញររបស់ John Stones ធ្វើឲ្យមិត្តររួមក្រុមភ្ញាក់ផ្អើល

          កាល​ពី​ថ្ងៃអង្គារខ្សែការពារ John Stones បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេ​រ​ទៅក្លឹប​ Man City ក្នុងតម្លៃ​៤៧​លាន​ផោនហើយ​។ កីឡាករ Ross Barkley បាន​សារភាព​ថា ខ្លួនពិតជាភ្ញាក់ផ្អើល​និង​ខកចិត្ត​​នៅ​ពេល​ឃើញខ្សែការពារ John Stones ចាកចេញ​ក្លឹប​ Everton។

          ភ្លាម​ៗ​បន្ទាប់ពី Stones ​សម្រេច​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​ Barkley បាន​សរសេរ​សារជូនពរ Stones នៅ​លើ​ទំព័រ Instagram។ Barkley សរសេរថា “​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​មិត្ត​រួម​ក្រុម​ចាក​ចេញនៅ​ថ្ងៃ​នេះ ខ្ញុំនឹងនឹក​គាត់​។ សូមជូនពរជួបគាត់​មានសំណាងល្អ”។​

          ក្រៅពី​មិត្តរួម​ក្រុម​ Barkley និង​ Stones បាន​ធ្វើ​ដំណើរ​ទៅ​ Euro 2016 ជា​មួយ​គ្នា​ក្នុងនាមជា​តំណាងពីររូប​គត់​របស់​​​ Everton នៅ​ក្រុម​ជម្រើស​ជាតិ​អង់ គ្លេស​។ កីឡាករទាំងពីរ​មាន​វ័យ​២២​ឆ្នាំ​ដូចគ្នាបច្ចុប្បន្ន​ Barkley ​លេងឲ្យ​ជម្រើស​ជាតិ​បាន​២២​លើក​នឹង​ Stones លេង​បាន​១០​លើក​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់