adverise with khmeread Emirates jet crash lands in dubai engulfed in flames

កំពូល​ហេង​! រស់​ពី​ធ្លាក់​យន្តហោះ​យ៉ាង​អព្ភូតហេតុ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ស្រាប់តែ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទៀត​

    ​អ្នកដំណើរ​ម្នាក់​នៅលើ​យន្តហោះ Emirate ដែល​ធ្លាក់​ក្នុង​ទីក្រុង Dubai ប្រហែលជា​បុរស​ម្នាក់​ដែល​សំណាង​បំផុត​ហើយ​ដែល​រស់រានមានជីវិត​។ គាត់​បានឈ្នះ​ឆ្នោត​មួយ​លាន​ដុល្លារ ប្រហែលជា ៦ ថ្ងៃ​បន្ទាប់ពី​ធ្លាក់​យន្តហោះ​នោះមក​។​

​    ​លោក Mohammad Basheer Abdul Khadar គឺជា​អ្នក​ដែល​នៅ​រស់រានមានជីវិត​ម្នាក់​នៃ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដ៏​រន្ធត់​ជិត​មួយ​សប្ដាហ៍​មុននេះ ប៉ុន្ដែ​ឥឡូវ​គាត់​កំពុង​អបអរ​ការ​ឈ្នះឆ្នោត​ពី​ក្រុមហ៊ុន​ឆ្នោត Dubai Duty Free Millennium Millionaire ។​

​    ​បុរស​វ័យ ៦២ ឆ្នាំ​ជនជាតិ​ឥណ្ឌា​រូបនេះ​បាន​បង្កើត​ទម្លាប់​មួយ​រាល់ពេល​ចេញដំណើរ​គាត់​តែងតែ​ទិញ​ឆ្នោត​មួយ​សន្លឹក ពេលណា​ដែល​គាត់​ត្រឡប់​ទៅ​ប្រទេស​របស់គាត់​ពី​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Dubai ជា​កន្លែង​ដែល​គាត់​ធ្វើជា​អ្នកគ្រប់គ្រង​កង​នាវា​មួយ​ជាមួយនឹង​ក្រុម​អ្នក​ចែកចាយ​រថយន្ត​។​

​    ​ក្រោយពី​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នោះមក គាត់​បានឈ្នះ​រង្វាន់​ធំ​មានតម្លៃ​ស្មើនឹង ១ លាន​ដុល្លារ​។​

​    ​លោក Khandar គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកធ្វើដំណើរ ២៨២ នាក់​នៅលើ​យន្តហោះ Boeing 777 ដែល​បាន​រួច​ពី​ការស្លាប់​ទាំងអស់គ្នា​ពី​ការធ្លាក់​យន្តហោះ​ពេល​ចុះ​កៀក​ដី​ទៅហើយនោះ​កាលពី​ថ្ងៃទី ៣ សីហា​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់