Unnamed

ឃាត់​ស្ត្រី​ម្នាក់​ជា​អ្នក​កត់​លេខឆ្នោត​យួន​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ក្នុងករណី​បើក​ទីតាំង​លង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ(ឆ្នោត​យួន) នៅ​ថ្ងៃទី​១០​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​៥០​នាទី រសៀល​នៅ​ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង ចែ សុង ប៉ូលិស​ខណ្ឌឫស្សីកែវ បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​ប្រភេទ​កន្ទុយ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៧៧០  ផ្លូវជាតិ​លេខ​៥ ក្រុម​១១​ ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​នែ​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ឡេង អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នក​កត់​កន្ទុយលេខ ព្រមទាំង​ដកហូត​សម្ភារៈ​បម្រើ​សកម្មភាព​មួយចំនួន។​

    នៅ​ចំពោះមុខ​អធិការដ្ឋាន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ៕

មតិយោបល់