adverise with khmeread 13957540 273151576399296 1847878744 n

ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក៏​ជាប់​ខ្នោះ​ដែរ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្ទះ​លេខ​៨៤ ផ្លូវ​៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ពីបទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ​ម៉ម កុសល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ផាន់ សា​រៀន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វាររបង​ផ្ទះកើតហេតុ​យ៉ាង​ត្រឹមត្រូវ រួច​សម្រាក​នៅក្នុង​ផ្ទះ។ លុះដល់​ម៉ោង​១ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ សីហា​ ២០១៦ ស្រាប់តែ​ជនសង្ស័យ​បាន​ផ្លោះ​របង​ចូលក្នុង​ផ្ទះ​ជនរងគ្រោះ​រក​លួច​ទ្រព្យសម្បត្តិ ក៏​ត្រូវបាន​ជនរងគ្រោះ​ឃើញ ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុ​ស្តិ៍​ច្បារអំពៅ​២​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់