adverise with khmeread Screen shot 2016 01 02 at 7.37.37 am

ប្រើ​កាយវិការ​អាច​បញ្ជា​យន្តហោះ​ដ្រូ​ន​បាន​

យន្តហោះ​ដ្រូ​ន​មាន​លក្ខណៈ​អស្ចារ្យ​រួចទៅហើយ ប៉ុន្តែ​ការបញ្ជា​យន្តហោះ​ដ្រូ​ន​ដោយ​គ្រាន់តែ​រេ​ដៃ​ចុះឡើង​គឺ​រឹតតែ​អស្ចារ្យ​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​កោះ​តៃវ៉ាន់​បាន​រកឃើញ​របៀប​បំពាក់ Sensor នៅក្នុង​នាឡិកា Apple Watch ដើម្បី​បញ្ជា​លើ​យន្តហោះ​ដ្រូ​ន​ប្រភេទ Parrot AR ដោយ​គ្រាន់តែ​រេ​ដៃ​ចុះឡើង​។ ការ​រេ​ដៃ​ពី​ម្ខាង​ទៅ​ម្ខាង​អាច​បញ្ជា​ទិស​របស់​យន្តហោះ​ដ្រូ​ន និង​ការលើកដៃ​ឡើងលើ​អាចធ្វើឱ្យ​យន្តហោះ​បើក​ឡើង​ទៅលើ​បាន​។

​នាឡិកា Apple Watch មាន Sensor ច្រើន​នៅក្នុង​នោះ រួមទាំង ប្រដាប់​វាស់​ល្បឿន និង​ឧបករណ៍រ​ង្វិ​ល ដែល​អាច​តាមដាន​ដឹង​ពី​ការធ្វើ​ចលនា​បន្លាស់​ទី​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​សរសេរ​កូដ PVD+ បាន​បង្កើត Algorithm មួយ​ហៅថា Dong Coding ដែល​អាច​សម្គាល់​ចលនា​ដើម្បី​គ្រប់គ្រង​លើ​វត្ថុ​អ្វីមួយ​។

​ហើយ​វា​មិនមែន​តែ​សម្រាប់​យន្តហោះ​ដ្រូ​ន​នោះទេ​។ ក្នុង​វីដេអូ លោក Mark Ven នៃ​ក្រុមហ៊ុន PVD+ បានបង្ហាញ​ពី​របៀប​ដែល​លោក​ប្តូរ​ពណ៌​អំពូល​ភ្លើង "​ឆ្លាត​" ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​រួច​មួយ​ឱ្យទៅជា​ក្រហម​បាន​ផងដែរ​តាមរយៈ​ការ​គូរ​ជា​អក្សរ "R" ដោយ​ប្រើ​ដៃ​ធ្វើ​ចលនា​ប៉ុណ្ណោះ​៕

​វីដេអូ​៖

 

adverise with khmeread
ប្រភព៖ ​ថិ​ក​អ៊ី​ន​សាយ​ឌ័​រ

មតិយោបល់