adverise with khmeread 13933455 273163886398065 1427691581 n

ឃាត់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

    សៀមរាប ៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ បាន​ឃាត់​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ​សីហា ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យជាជនជាតិ​កូរ៉េ ឈ្មោះ ​LYU SONGBO ភេទ​ប្រុស អាយុ៤៦ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ​M44501831 ប​ច្ចុប្បន្ន ស្នាក់នៅ ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ខេត្តសៀមរាប​ ​ជាប់ចោទពីបទ​ជួញដូរ​គ្រឿងញ្ញៀន​ខុសច្បាប់ ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់