adverise with khmeread Unnamed %283%29

ឃាតកម្ម​បាញ់សម្លាប់​បុរស​ម្នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

    កណ្តាល ៖ មាន​ករណី​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ប្រមាណ​៥​កន្លះ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    បន្ទាប់មក​ជនដៃដល់​បាន​ប្លុង​រថយន្ត​ចោល នៅតាម​ផ្លូវជាតិ​លេខ​២ ទឹកដី​ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​រត់​គេចខ្លួនបាត់​។ រថយន្ត​ខាងលើ​កូរ៉េ​ម៉ាក Kia Vista ស្លាក​លេខ​ភ្នំពេញ​ 2AK-7925 ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ទាន់ នៅ​កន្លែង​ដែល​ជនដៃដល់​ប្លុង​ចោល​។​

    សមត្ថកិច្ច​បានឱ្យដឹង​នៅ​ជំហាន​ដំបូង​ថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ជាង​៤០ឆ្នាំ​។ ដំបូង​នៅវេលា​ម៉ោង​ប្រមាណ៤ ​និង​៣០នាទី​ល្ងាច​ថ្ងៃនេះ​មាន​មនុស្ស​គ្នា​៣​នាក់ បានមក​ជជែក​គ្នា​នៅ​ចំណុច​សាលាសំណាក់​រង្វង់​មូល ភូមិ​កោះ​ខ្នុរ​។​

    លុះដល់​ម៉ោង​ប្រមាណ៥ ​និង​៣០​នាទី ល្ងាច​ក៏មាន​ការបាញ់សម្លាប់ទៅលើជនរងគ្រោះ​រួច​ឃាតករ​បាន​បើករថយន្ត​ម៉ាក់​គេចខ្លួន រហូត​យកទៅ​ប្លុង​រថយន្ត​ចោល​តែម្តង​។​

    សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅពេលនេះ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ក្រោម​ការបញ្ជា​ផ្ទាល់ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា បាននិងកំពុង​សហកា​រ​ជាមួយ​កម្លាំង​ប៉ូលិស​តាម​ស្រាវជ្រាវ​និង​តាម​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់