adverise with khmeread 1

ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ប្រឈម​នឹង​ការ​បញ្ជូនទៅ​ជំរំ​លុត​ដំ ប្រសិនបើ​ដ​ណ្តើម​មេដាយមាស​មិន​គ្រប់​ចំនួន​កំណត់​

    ​យោងតាម​វេ​ប​សាយ Dailystar កាលពី​ថ្ងៃ​ពុធ​ទី ១០ សីហា មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​ចោទសួរ​ទៅ​មន្ត្រី​ជំនិត​របស់គាត់​ថា​តើ​គួរ​យក​មេដាយ​ប៉ុន្មាន​គ្រឿង​។ 

​    ​នៅពេល​គីម​ជុង​អ៊ុន​ស្តាប់ឮ​ការឆ្លើយតប​ថា ១៥ គ្រឿង មាស ៣ ប្រាក់ ៦ សំរឹទ្ធិ ៦ មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ស្រាប់តែ​ផ្ទុះ​កំហឹង និង​ទាមទារ​ឱ្យ​អត្ត​ព​លិ​ក​របស់គាត់​យក​មេដាយ​មាស​ឱ្យបាន​យ៉ាងតិច ៥ គ្រឿង បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការបញ្ជូន​ទៅ​ជំរំ​លុត​ដំ​ជាមិនខាន​។ 

​    ​ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​អង្គារ អ្នក​លើក​អាល់​ទែ​រ​កំពូល​របស់​កូរ៉េខាងជើង Kim Myong Hyok បានធ្វើឱ្យ​គីម ជុង​អ៊ុន​របូត​មេដាយមាស​មួយទៀត​បាត់ទៅ​ហើយដោយ​ដណ្តើមបាន​ត្រឹម​មេដាយប្រាក់​ប៉ុណ្ណោះ​។ 

​    ​មកទល់​ឥឡូវនេះ កូរ៉េខាងជើង​មិនទាន់​ឈ្នះ​មេដាយមាស​មួយ​នៅឡើយ​ទេ គឺ​បាន​ត្រឹម​ប្រាក់ ២ គ្រឿងក្នុង​វិញ្ញាសា​លើក​ទម្ងន់ (​អាល់​ទែ​រ​)​។ ដូច្នេះ​សម្ពាធ​កំពុង​កើតមាន​ខ្លាំងណាស់​ក្នុងចំណោម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​។ 

​    ​ហើយ​កាលពី​ថ្ងៃ​ចន្ទ នៅពេល​អ្នក​លើក​អាល់​ទែ​រ​កូរ៉េខាងជើង Om Yun-chol បរាជ័យ​ក្នុងការ​ដណ្តើម​មេដាយមាស មន្ត្រីជាន់ខ្ពស់​ដែល​មើលទៅ​ខឹង​ចង់​ស្លឈាម Choe Ryong-hae បាន​ដើរ​ចេញពី​ទីលាន​ប្រកួត Riocentro-Pavilion 2 តែម្តង​។ 

​    ​ទន្ទឹម​នោះ Yun-chol ខូចចិត្ត​លួង​មិន​បាត់​ទេ​។​

​    ​គេ​បារម្ភ​ថា អត្ត​ព​លិ​ក​ទាំងអស់​នឹងត្រូវ​បញ្ជូន​ទៅ​តំបន់​រ៉ែ​ធ្យូងថ្ម Aoji ក្នុង​ខេត្ត Hamgyong ខាងជើង ជា​តំបន់​ដែល​ល្បី​ថា​ជា​ជ​ម្រុ​ក​នៃ​មណ្ឌល​លុត​ដំ​។ 

​    ​ក្រោយពី​ប្រកួត World Cup ២០១០ គ្រូបង្វឹក​ជម្រើសជាតិ​លោក Kim Jong-hun ត្រូវគេ​ជឿថា​បាន​បញ្ជូនទៅ​ជំរំ​នេះ​ដោយសារ​ក្រុម​ជម្រើសជាតិ​លេង​អន់​ពេក​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់