adverise with khmeread 1

​និស្ស័យ​២០​ឆ្នាំ​នឹងត្រូវ​បញ្ចប់​? Arsene Wenger ផ្ញើ​សារ​ទៅ​ប្រិយមិត្ត​កាំភ្លើង​ធំ​ពី​អនាគត​របស់គាត់​ជាមួយ​ក្លឹប​

​    ​Arsene Wenger បាន​ទទួលស្គាល់ថា​គាត់​មិន​ច្បាស់​នោះឡើយ​ថា​តើ​គាត់​នឹង​នៅសល់​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លើសពី​ចុងបញ្ចប់​រដូវ​កាល​នេះ​ឬក៏​អត់​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​នឹងត្រូវ​ផុត​កុងត្រា​នៅលើ​ទឹកដី Emirates នៅ​រដូវក្តៅ​ក្រោយ ហើយ​បាន​បដិសេធ​ក្នុងការ​និយាយ​អំពី​ការចង់​បន្ត​នៅ​ឬក៏​អត់​។​

​    ​Wenger បាន​ផ្លាស់​មក​ស្នាក់នៅ​ជាមួយ Arsenal ក្នុង​ឆ្នាំ​១៩៩៦ ហើយ​បានឈ្នះ​ពាន Premier League ចំនួន​បី​លើក និង​ពាន​ខាប់​ក្នុងស្រុក FA Cup បី​លើក នៅក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ដំបូង​នៃ​ការកាន់កាប់​ដំណែង​របស់គាត់​។​

​    ​ទោះជា​យ៉ាងណាក្តី គាត់​បាន​រង​ការរិះគន់​ខ្លាំង​ឡើង​ពី​អ្នកគាំទ្រ​កាំភ្លើង​ធំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ក្រោយពី​ខ្សត់​ពាន​រក​មិនបាន​សូម្បី​តែមួយ​អស់​រយៈពេល​ប្រាំបួន​ឆ្នាំ ពី​ចន្លោះ​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤​។​

​    ​Arsenal បាន​ខកខាន​ឈ្នះ​ពាន Premier League ចាប់តាំងពី​ឆ្នាំ​២០០៤ ទោះបី​បានក្លាយ​ទៅជា​ក្លឹប​តែមួយគត់​ដែល​បាន​ឆ្លងទៅ​កាន់​វគ្គ​ជម្រុះ​ពាន​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League ជា​រៀងរាល់​រដូវ​កាល​ចាប់តាំងពី​ពេលនោះ​ក៏ដោយ​៕

ប្រភព៖ Mirror

 

adverise with khmeread

មតិយោបល់