adverise with khmeread 1

ប្រធានាធិបតី​ហ្វីលីពីន​ហៅ​អគ្គរដ្ឋទូត​អាមេរិក​ថា "​ខ្ទើយ​" ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្តៅក្រហាយ​

    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​ជាមួយ​ពាក្យសម្តី​លាប​ពណ៌​របស់លោក ដោយ​ហៅ​អគ្គរដ្ឋទូត​អាមេរិក​ថា "​ខ្ទើយ​" ក្នុង​សេចក្តី​ថ្លែង​មួយ ដែល​ញ៉ាំងឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កោះហៅ​ប្រេសិត​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មក​ស្តាប់​ការតវ៉ា​។ នេះ​បើ​យោងតាម​វេ​ប​សាយ straitstimes ចេញផ្សាយ​កាលពី​ថ្ងៃទី ១០ សីហា​។ 

​    ​ក្នុងការ​តិះដៀល​ចុងក្រោយ​នេះ លោក Duterte បាន​ប្រើប្រាស់​ភាសា​រដឹក Tagalog ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​របស់គាត់​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក លោក Philip Goldberg ក្នុងការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃ​សុក្រ ទី ៥ ខែសីហា​កន្លងទៅ​។ 

​    ​លោក Duterte បាន​និយាយថា "​ដូចដែល​អ្នក​បានដឹង​ហើយ ខ្ញុំ​កំពុងតែ​ឈ្លោះ​ជាមួយ​អគ្គរដ្ឋទូត​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក John Kerry​។ អគ្គរដ្ឋទូត​ខ្ទើយ​របស់គាត់ កូនស្រី​សំផឹង​"៕

​ប្រភព​៖ straitstimes

adverise with khmeread

មតិយោបល់