adverise with khmeread Untitled 1

៧ សញ្ញា​នេះ​បង្ហាញថា​អ្នក​កំពុង​ទទួលទាន​ជាតិ​ស្ករ​លើស​ហើយ​

    ​ស្ករ​គឺជា​របស់​ផ្អែម​ឆ្ញា​ញ់​ពិសា ប៉ុន្ដែ​វា​មិនល្អ​សម្រាប់​សុខភាព​ទេ​។ ប្រសិនបើ​អ្នក​បានដឹង​ពី​ការគំរាមកំហែង​សុខភាព​របស់​ជាតិ​ស្ករ​ហើយ អ្នក​នឹងមិន​ហ៊ាន​ពិ​សាវា​ច្រើន​នោះទេ​។​

​    ​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ច្រើន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មាន​កម្លាំង​ពេញ ប៉ុន្ដែ​បន្ទាប់មក​ជាតិ​ស្ករ​នឹង​ស្រូបយក​ជីវជាតិ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​បញ្ចេញ​តាមរយៈ​ទឹកនោម​អស់រលីង បន្ទាប់មក​វា​នឹង​ធ្វើឱ្យ​អ្នក​អស់កម្លាំង​មួយ​ទំហឹង​ទៅវិញ​ភ្លាមៗ​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​ដែល​បង្ហាញថា​រាងកាយ​របស់​អ្នក​លើស​ជាតិ​ស្ករ​។​

​    ​១. មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ និង​ខ្វះ​ថាមពល​
​    ​២. ចេះតែមាន​អារម្មណ៍​ចង់​ពិសា​ស្ករ​
​    ​៣. ឧស្សាហ៍​ផ្ដាសាយ​
​    ​៤. ខួរក្បាល​គិត​អ្វី​មិន​ចេញ បន្ទាប់ពី​អាហារ​រួច​
​    ​៥. មាន​អារម្មណ៍​ផ្អែម​ក្នុង​មាត់​មុនពេល​ភ្លក្ស​អាហារ​
​    ​៦. មាន​បញ្ហា​ស្បែក និង​ជើង ខ្មៅ​ក្រោម​រង្វង់​ភ្នែក​
​    ​៧. ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់