adverise with khmeread 5

អ្នកនាង Pat Napapa រង​ការ​វាយ​តបត​នៅតាម​ផ្លូវ​សាធារណៈ​(​មាន​វីដេអូ​)

    អ្នកនាង Pat Napapa ដែលជា​តារា​សម្តែង​នៅ​ប៉ុស្តិ៍​លេខ​៣​ថៃ​បាន​រង​ការ​វាយ​តបត​ពី​សំណាក់​មនុស្ស​មួយក្រុម​នៅ​ផ្លូវ​សាធារណៈ​។​
    ឃ្លី​ប​វីដេអូ​វាយ​តបត​មួយ​នេះ​បាន​សាយភាយ​ពេញ​បណ្តាញ​សង្គម Facebook និង YouTube កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ​។​
    នាង​Pat Napapa​បាន​ទទួលស្គាល់ថា​"​នាង​ពិតជា​បាន​នៅក្នុង​ឧប្បត្តិ​ហេតុនេះ​ពិតមែន​ដោយមាន​មនុស្ស​ស្រី​ពាក់អាវ​ពណ៌​ខៀវ​ប្រហែល​៤​ទៅ​៥​នាក់​ព្យាយាម​ឃាត់​ផ្លូវ​នាង​និង​វាយ​ធ្វើបាប​នាង ដោយ​មិនដឹង​មូលហេតុ ។​
     ក្នុង​ហេតុការណ៍​នោះ​ក៏មាន​វត្តមាន​ម្តាយ​របស់​នាង​ផង​ដែល ហើយ​ម្តាយ​របស់ នាង​បាន​ព្យាយាម​រារាំង​ការពារ​នាង ដើម្បី​ឲ្យ​នាង​គេចខ្លួន​រួច​ផុតពី​គ្រោះថ្នាក់ មុន​ដោយ​នាង​ជិះ​ម៉ូតូឌុប​រត់គេច បន្ទាប់មក​ម្តាយ​របស់​នាង​ក៏បាន​ប្តឹង​ប៉ូលិស​រួចរាល់​ផងដែរ​។​


    ចង់ដឹងថា​ហេតុការណ៍​នោះ​យ៉ាងណា​នោះ​សូម​ទស្សនា​ក្លី​ប​វីដេអូ​ខាង ក្រោម​៖

 

adverise with khmeread

មតិយោបល់