1

ប្រសិនបើ​អ្នកធ្វើ​រឿង ៣ យ៉ាងនេះ អ្នកនឹង​លែង​បានឃើញ​ពីងពាង​ក្នុងផ្ទះ​របស់​អ្នក​ទៀតហើយ​

    ​វិធី​បណ្តេញ​មូស​និង​ពីងពាង​តាមបែប​ធម្មជាតិ​មាន​អត្ថប្រយោជន៍​ច្រើន ហើយ​ពួកវា​មិនមាន​ជាតិគីមី ដូចជា​ផលិតផល​កែច្នៃ​ដោយ​ជាតិគីមី​នោះទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​កម្ចាត់​ពីងពាង​តាមបែប​ធម្មជាតិ​៖

​    ​* ក្រូចសើច​
​    ​ផ្លែក្រូច​សើច​គឺជា​អ្វីដែល​សត្វ​ពីងពាង​ស្អប់​បំផុត ដូច្នេះ​អ្នក​អាច​កម្ចាត់​វា​ដោយ​ប្រើ​ចំហាយ​ឆួល​របស់​សំបក​ក្រូចសើច​បាញ់​ទៅ​កន្លែង​ដែលមាន​ពីងពាង ឬក៏​យក​ក្រូចសើច​ទៅ​ត្រដុស​នៅ​កន្លែង​ណា​ដែល​សម្បូរ​ពីងពាង​។​

​    ​* សម្អាតផ្ទះ​ជាប្រចាំ​
​    ​ពីងពាង​នឹងមិន​មាន​នោះឡើយ ប្រសិនបើ​អ្នក​សម្អាតផ្ទះ​ឱ្យបាន​ស្អាត​ជាប្រចាំ​។​

​    ​* ទឹកខ្មេះ​ស​
​    ​លាយ​ទឹកខ្មេះ​និង​ទឹក​ធម្មតា​ដាក់​ក្នុង​ដប​បាញ់​មួយ បន្ទាប់មក​បាញ់​នៅ​តំបន់​ណា​ដែ​សម្បូរ​ទៅ​សត្វ​ពីងពាង​ជាការ​ស្រេច​៕

ប្រភព៖ healthylivingstyle

អ្នកនឹងចូលចិត្ត

មតិយោបល់