adverise with khmeread Plane of future 519882

មើល​ឱ្យ​ហើយ​ទៅ​! នេះ​ជា​យន្តហោះ​អនាគត​ដ៏​ទំនើប​មិន​នឹកស្មាន​ដល់​

    ​ជាមួយនឹង​បង្អួច​កញ្ចក់​មើលឃើញ​ព្រះអាទិត្យ ការ​រចនា​ខាងក្នុង​មានន័យថា​អ្នកដំណើរ​ទាំងអស់​អាច​មើលឃើញ​ទេសភាព​គ្រប់​ច្រកល្ហក​ទាំងអស់​។​

​    ​ផ្ទៃ​ខាងក្នុង​ផលិតឡើង​សុទ្ធតែ​គ្រឿង​ប្រណិត​ជាមួយនឹង​សា​ឡុង​ធ្វើ​ពី​ស្បែក​សុទ្ធ មាន​ទាំង​កញ្ចក់​ទូរទស្សន៍​ធំ និង​ក្បាល​ចាក់​ចម្រៀង Blu-ray ។​

​    ​យន្តហោះ​ដែល​គេ​ប្រសិទ្ធ​នាម​ថា វីឡា​ហើរ​លើ​អាកាស​មួយ​នេះ នឹងមាន​ទាំង​ចង្ក្រាន​បាយ និង​បន្ទប់​គេង​លំដាប់​កំពូល​ជាមួយនឹង​គ្រែ​ដូច​សម្រាប់​ព្រះមហា​ក្សត្រិយានី​និង​កន្លែង​ងូតទឹក​ដ៏​អស្ចារ្យ​សឹង​មិនគួរ​ឱ្យ​ជឿ​។​

​    ​យន្តហោះ​ក្នុងពេល​អនាគត​មួយ​នេះ​ត្រូវបាន​គេ​ហៅថា Kyoto Airship បច្ចុប្បន្ន​ស្ថិត​ការ​រចនា​ដំណាក់កាល​ដំបូង​ទេ ហើយ​និង​កំពុង​ដាក់​ស្នើឱ្យ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Embraer ប្រទេស​ប្រេ​ស៊ី​ល​។ យន្តហោះ​ឯកជន​មួយ​នេះ​នឹងត្រូវ​ចំណាយ​ប្រាក់​ចំនួន ៥៥ លាន​ដុល្លារ ក្នុងការ​បង្កើត​វា​ឡើង​ក្នុង​មួយគ្រឿង​៕

 

adverise with khmeread
ប្រភព៖ dailystar

មតិយោបល់