adverise with khmeread Untitled 1

រឿង​ភាគ​ឥណ្ឌា "​កំហឹង​ស្នេហ៍ ស្រមោល​ទឹកភ្នែក​" តួឯក​ប្រុស​គួរឱ្យ​ស្អប់​ជាង​តួ​ឪពុក​របស់​សា​លុក​ទៀត​

    ​រឿង​ភាគ "​កំហឹង​ស្នេហ៍ ស្រមោល​ទឹកភ្នែក​" បង្ហាញ​អំពី​ភាព​ប្រទាក់ក្រឡា​គ្នា​ជាច្រើន​រហូត​ឈានទៅ​បង្កើតបាន​ស្នេហា​ក្លែងក្លាយ​ដើម្បី​សង​សឹង​តួឯក​ប្រុស​ចិត្តជា​ព្រាននារី​។ ការ​សងសឹក​គ្មាន​ទីបញ្ចប់​នេះ​គឺ​ដោយសារតែ​តួ​ប្រុស​បានធ្វើឱ្យ​ប្អូនស្រី​របស់​តួឯក​ស្រី​ក្លាយទៅជា​មនុស្ស​វិកល​ច​រិ​ក​។​

​    ​តើ​តួឯក​ស្រី​ប្រើ​វិធីសាស្ត្រ​បែបណា​ទើប​អាច​ឆក់យក​បេះដូង​ព្រាននារី​ដែល​បាន​បំផ្លាញ​ជីវិត​ប្អូនស្រី​របស់​នាង​បាន​? ចម្លើយ​នឹងមាន​នៅក្នុង​រឿង​ភាគ "​កំហឹង​ស្នេហ៍ ស្រមោល​ទឹកភ្នែក​"​។ ក្នុង​សាច់រឿង​តួ​ប្រុស​រស់នៅក្នុង​ត្រកូល​ដែលមាន​ឥទ្ធិពល​មួយ​ក្នុងប្រទេស​ឥណ្ឌា​។ ហើយ​វណ្ណ​កម្ម​ថ្មី​របស់​ឥណ្ឌា​នេះ​នឹង​ពិតជា​ធ្វើឱ្យ​ទស្សនិកជន​មិន​ស្តាយក្រោយ​ដែល​រឿង​សា​លុក​បាន​ឈានដល់​ភាគ​បញ្ចប់​នោះឡើយ​៕  

adverise with khmeread

មតិយោបល់