adverise with khmeread 3713f3b400000578 3733441 image a 55 1470844104251

Everton ទីបំផុត​ទិញ Ashley Williams ប្រធាន​ក្រុម Swansea មុន​រដូវ​កាល​ថ្មី​បើកទ្វារ​ថ្ងៃ​សៅរ៍​នេះ​

    ​Ashley Williams បាន​និយាយថា​មិនអាច​បដិសេធ​ឱកាស​ក្នុងការ​ធ្វើការ​ជាមួយ​លោក Ronald Koeman ខណៈដែល​គាត់​បានធ្វើ​ដំណើរ​មកដល់​ទឹកដី Everton​។​

​    ​ខ្សែការពារ​អន្តរជាតិ​វែ​ល​រូបនេះ​បានធ្វើ​ដំណើរ​មកដល់​ទឹកដី Merseyside កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ និង​បានបញ្ចប់​ការពិនិត្យ​សុខភាព​នៅឯ​ជំរំ​ហ្វឹកហាត់ Finch Farm របស់​ក្លឹប ជាមួយនឹង​កិច្ចព្រមព្រៀង ៣ ឆ្នាំ​តម្លៃ ៩​លាន​ផោន​រវាង Everotn និង Swansea​។​

​    ​គាត់​នឹង​ត្រូវមាន​ចំណូល​ថ្មី​ដើរ​តាម​ម្នាក់ទៀត​នា​រយៈពេល​ខ្លី​ខាងមុខ​គឺ​កីឡាករ Yannick Bolasie ខណៈដែល Everton កំពុងមាន​ទំនុកចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​មួយ ដែល​ពួកគេ​នឹង​ផ្តល់​ទឹកប្រាក់​ចំនួន ២៥​លាន​ផោន ទៅដល់ Crystal Palace សម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​រូបនេះ​។ Bolasie មិនទាន់​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ទៅ​ទទួល​ការត្រួតពិនិត្យ​សុខភាព​របស់គាត់​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់