adverise with khmeread 960

ឈ្នះ​មេដាយ ហើយ​អត់​ដឹងខ្លួន​សូម្បីតែ​បន្តិច ទាល់តែ​គេ​មក​សម្ភាសន៍​ទើប​ដឹង​

    ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦ បាន​បង្កើត​នូវ​ភាពកក់ក្តៅ​មួយចំនួន​រួចមកហើយ ប៉ុន្តែ​លើកចុងក្រោយ​ពី​អត្ត​ព​លិ​ក​នារី​ចិន Fu Yuanhui គឺ​ពិតជា​គួរឱ្យ​ស្រឡាញ់​ជាទីបំផុត​។​

​    ​អត្ត​ព​លិ​កវ័យ ២០​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ផ្ងារ ១០០​ម៉ែត្រ​ផ្នែក​នារី​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ហើយ​ក្រោយពី​បញ្ចប់​ការប្រកួត នាង​ស្មានតែ​នាង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​បួន​។​

​    ​តារាង​ពិន្ទុ​អេ​ឡិច​ត្រូ​និ​ច​បានបង្ហាញ​ឈ្មោះ​នាង​នៅក្រៅ​តារាង​ប្រគល់​មេដាយ ប៉ុន្តែ​នាង​នៅតែ​បង្ហាញ​ក្តី​រីករាយ​ក្នុង​កិច្ចសម្ភាសន៍​ក្រោយ​ប្រកួត​ចប់​មួយ​។ 

​    ​ប្រហែល​រយៈពេល​មួយ​នាទី​ចូលទៅក្នុង​ការសន្ទនា​ជាមួយនឹង​អ្នករាយការណ៍​ជនជាតិ​ចិន​ម្នាក់ នាង​ត្រូវបាន​ដកស្រង់​ពាក្យសម្តី​ដោយ​វេ​ប​សាយ Mirror ដោយ​និយាយថា "​ទោះបី​ខ្ញុំ​មិន​ឈ្នះ​មេដាយ​"​។​

​    ​អ្នកយក​បទសម្ភាសន៍​ជនជាតិ​ចិន​បាន​កាត់​សម្តី​របស់​អត្ត​ព​លិ​ក​រូបនេះ​ដោយ​និយាយថា "​ប៉ុន្តែ​អ្នក​បាន​ទទួលបាន​មេដាយ​មួយ​។ អ្នក​នៅ​លេខ​រៀង​ទី​បី​"​។​

​    ​Fu បានបញ្ចប់​វិញ្ញាសា​ហែល​ផ្ងារ​ចម្ងាយ ១០០​ម៉ែត្រ​នៅក្នុង​ថេរវេលា ៥៨,៧៦​វិនាទី ដែលជា​ការពិត​វា​មាន​ពេលវេលា​ទន្ទឹម​ទៅនឹង​តំណែង​ទី​បួន Kylie Masse ដែរ​។​

​    ​អត្ត​ព​លិ​ក​ទាំងពីរ​នេះ​បានឈ្នះ​មេដាយសំរិទ្ធ​ដូចគ្នា​ផងដែរ​។​

​    ​មើលទៅ​នាង​ពិតជា​បាន​ភ្ញាក់ផ្អើល​និង​រំភើប​យ៉ាងខ្លាំង ពេលដែល​នាង​បាន​តប​ទៅវិញ​ថា "​ខ្ញុំ​មិនបាន​ដឹង​សោះ​!​។ ល្អ អ៊ីចឹង​ខ្ញុំ​យល់ថា​វា​មិន​អន់​ទេ​!"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់