adverise with khmeread Green diving pool

អាង​ហែល​ទឹក​អូឡាំពិក​រី​យ៉ូ​ចេញ​ពណ៌​បៃតង​តែ​ក្នុង​តែមួយ​ភ្លែត​

    ​ការ​ប្រែ​ពណ៌​ទឹក​មួយ​រំពេច​នៅឯ​មជ្ឈមណ្ឌល​កីឡា Maria Lenk Aquatics Centre អំឡុង​ការ​ប្រារព្ធ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០ ម៉ែត្រ​ផ្នែក​នារី​វគ្គ​ផ្តាច់ព្រ័ត្រ​នៅតែមាន​ភាព​អា​ថ៍កំ​បាំង បន្ទាប់ពី​អ្នករៀបចំ​បាន​ទទួលស្គាល់ថា ពួកគេ​មិនដឹង​មកពី​បញ្ហា​អ្វី​នោះឡើយ​ដែល​ទឹក​ប្រែ​ទៅជា​ពណ៌​បៃតង​បែបនេះ​។​

​    ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លងទៅ អត្ត​ព​លិ​ក Tom Daley និង Dan Goodfellow តំណាងឱ្យ​ប្រទេស​អង់គ្លេស​បាន​ធានា​សុវត្ថិភាព​ជាស្រេច​ដោយ​ទទួលបាន​មេដាយសំរិទ្ធ​ក្នុង​វិញ្ញាសា​លោតទឹក​កម្ពស់ ១០​ម៉ែត្រ​ផ្នែក​បុរស ដែល​គាត់​បាន​ប្រកួត​នៅក្នុង​អាង​ហែល​ទឹក​មួយ​នេះ​មើលទៅ​មាន​ភាពប្រក្រតី​ជាធម្មតា​។ ទោះជា​យ៉ាងណាក្តី ត្រឡប់មក​ព្រឹត្តិការណ៍​ប្រកួត​របស់​នារី​កាលពី​ថ្ងៃ​អង្គារ​វិញ ទឹក​ក្នុង​អាង​ពិត​ជាមាន​ភាពខុសប្លែក​ពីគ្នា​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​វា​បាន​ផ្លាស់ប្តូរ​ពណ៌​ទៅជា​ពណ៌​បៃតង​វិញ​។​

​    ​ភាពខុសគ្នា​អាច​ឃើញ​បាន​យ៉ាងច្បាស់​ពេលដែល​ប្រៀបធៀប​ទៅកាន់​អាង​ហែល​ទឹក​មួយទៀត​ដែល​នៅក្បែរនោះ ដែល​វា​មិនមាន​ការផ្លាស់ប្តូរ​ឡើយ ហើយ​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ពី​ការឆ្លង​មេរោគ​សារាយ ការចម្លង​រោគ​ដោយ​ចេតនា និង​ផលប៉ះពាល់​ដែល​អាច​កើតឡើង​បាន​ពី​កម្តៅ​ក្នុង​ទីក្រុង Rio de Janeiro ៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់