adverise with khmeread Christian benteke gets blasted on1

ខ្សែប្រយុទ្ធ​តម្លៃ ៣២,៥ លាន​ផោន Christian Benteke រង​ការរិះគន់​ពី​ប្រិយមិត្ត​បន្ទាប់ពី​ការប្រកួត​ជាមួយ​ក្រុម West Ham

គ្រូបង្វឹក​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាននិយាយបាញ់​កូនក្រុម​របស់លោក​ដោយ​សា​រប​ញ្ចេញ​សមត្ថភាព​តែ ៩០% ក្នុង​បរាជ័យ ២-០ ក្នុង​ទឹកដី Upton Park កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ហង្ស​ក្រហមប្រតិកម្ម​នោះ​គឹ​ខ្សែប្រយុទ្ធ​មុជ​ស្រួច​របស់​ក្លឹប​។​

​កីឡាករ Christian Benteke ប្រហែលជា​កីឡាករ​ដំបូង​គេ​ដែល​ត្រូវ​សារភាពថា​ខ្លួន​លេង​អន់​កាលពី​ម្សិលមិញ ដោយសារ​ខ្សែប្រយុទ្ធ​តម្លៃ​ថ្លៃ​របស់​ក្លឹប​រូបនេះ​មិនបាន​ស៊ុត​មួយ​ជើង​សោះ​នៅក្នុង​ការប្រកួត ហើយ​រឿងនេះ​បាន​កើតឡើង​បន្ទាប់ពី​គ្រូ​បង្វឹក​ហង្ស​ក្រហម​ទើបតែ​បាន​សរសើរ​ថា​ខ្សែប្រយុទ្ធ Benteke អាច​នឹង​លេង​ល្អ​។​

​ការរិះគន់​នៅលើ​បណ្តាញ​សង្គម Twitter ហាក់ដូចជា​មិនបាន​បញ្ឈប់​សោះ ដោយសារ​ប្រិយមិត្ត​មួយចំនួន​បាន​បែរ​កាណុង​បាញ់​កីឡាករ​រូបនេះ​ចំៗ ហើយ​ក្រុម​អ្នកគាំទ្រ​កីឡាករ Benteke ក៏​មិនបាន​ធ្វើការ​ឆ្លើយតប​អ្វី​ដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់