adverise with khmeread 1

រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​សៀមរាប​

    សៀមរាប ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​ហុងដា​ស៊េរី​២០១៦ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅ​ខេត្តសៀមរាប។ 

    ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅ ចំណុច​ផ្លូវបំបែក​កែង​ហាយវ៉េ​ជាប់​ផ្លូវជាតិ​លេខ​៦ នៅ​ម៉ោង​២​ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​បានឱ្យដឹងថា ភាគី​រថយន្ត​ម៉ាក​ហ៊ី​ណូ បាន​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នា​ក់នៅ ភូមិ​អូ​ជៀន ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រថយន្ត​បង្ក​ពាក់​ស្លាក លេខ ភព​៣ 192០ ។ ចំណែក ម៉ូតូ​ម៉ាក​ហុងដា​សេរី​ឆ្នាំ​២០១៦​។  

    យ៉ាងណាក៏ដោយ​ប៉ូលិស​ពុំទាន់​បានផ្តល់​ព័ត៌មាន​លម្អិត​នៅឡើយ ហើយ​បាន​យក​យានយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់