ទិវាដង្ហែក្បួនថ្នាក់ជាតិ (National Day Parade) របស់ប្រទេសសិង្ហបុរីប្រហែលជាត្រូវបញ្ចប់ ប៉ុន្តែទាំងនោះមិនមានន័យថា អ្នកនិយមលេងប្រព័ន្ធអ៊ីនធឺណេតបានបញ្ឈប់ពីការពិភាក្សាអំពីវានោះឡើយ។
វាហាក់ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនសិង្ហបុរីរាប់សិបម៉ឺននាក់ឱ្យចោលក្រសែភ្នែកទៅលើអ្នកចូលរួមប្រារព្ធកម្មវិធីដ៏ស្រស់ស្អាតមិនអាចថ្លែងបានម្នាក់ឈ្មោះ Neoh Yew Kim វ័យ២២ឆ្នាំ ដែលជាគ្រូបង្រៀនភាសាកាយវិការសម្រាប់មនុស្សគថ្លង់។
ដោយការប្រើភាសាកាយវិការ Neoh បានដឹកនាំអ្នកចូលរួមពិសេស ១៥០នាក់ និងហ្វូងអ្នកទស្សនាចំនួន ៥៥.០០០នាក់នៅឯមជ្ឈមណ្ឌលកីឡា Sports Hub ក្នុងសកម្មភាពច្រៀងជាក្រុមដ៏ធំមួយកាលពីថ្ងៃអង្គារកន្លងទៅ។
ស្ថិតនៅក្នុងឈុតពណ៌សជាមួយនឹងម៉ូតសក់បួងទៅក្រោយ ភាពឆើតឆាយរបស់ Neoh និងស្នាមញញឹមដ៏មានមន្តស្នេហ៍បានឆក់យកបេះដូងមនុស្សជាច្រើន ដែលកំពុងអង្គុយទស្សនាការសម្តែងរបស់នាង៕
