adverise with khmeread Unnamed

ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​អាង​ក្រពើ​

    សៀមរាប ៖ សព​បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ដេកស្លាប់​ក្នុង​ចំណុច​អាង​ក្រពើ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ។​

    ប៉ូលិស​បានឱ្យដឹង​ជាបឋម​ថា នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​១១​ខែ សីហា ឆ្នាំ​២០១៦​នេះ អ្នកស្រុក​បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​ស្លាប់​នៅ ចំណុច អាង​ក្រពើ នៃ​ស្ទឹង សៀមរាប ក្រុង​-​ខេត្តសៀមរាប​។​

    ប៉ូលិស​បាន​បន្តថា បុរស​ដែល​ដេកស្លាប់​នេះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើ​យករណីនេះ ក្រុម​សមត្ថកិច្ច កំពុងតែ​ធ្វើ​កោសល្យ​ពិច័យ​នៅឡើយ មិនទាន់​ដឹងថា ស្លាប់​ដោយករណី​អ្វីពិតប្រាកដ​នៅឡើយ​៕

adverise with khmeread

មតិយោបល់