Unnamed %282%29

បង្ក្រាប​មុខសញ្ញា​ចាស់​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់​នៅ​ស្វាយប៉ាក​

    ភ្នំពេញ​ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះបង្ក្រាប​មុខសញ្ញា​ចាស់​ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១០ ​ខែសីហា ​ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្ទះ​លក់​កាហ្វេ​មួយកន្លែង​លេខ ២៣១ ផ្លូវ​បេតុង ក្រុម​៧​ភូមិ​លូ សង្កាត់​ស្វាយប៉ាក់​ ខណ្ឌ​ប្ញ​ស្សី​កែវ។​

    ប៉ូលិស​បានឱ្យដឹងថា បន្ទាប់ពី​បានទទួល​ដំណឹង​ពី​កម្លាំង​មក​ថា មុខសញ្ញា​ចាស់​កំពុងតែ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​ខាងលើ ទើប​ប៉ូលិស​បាន​សុំ​គោលការណ៍​ថ្នាក់លើ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញារ ចែ សុង ​ផង​នោះបាន​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​ និង​ចាប់បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ និង​វត្ថុតាង​មួយចំនួន។

    ប៉ូលិស​បន្តថា ជនសង្ស័យ​មានឈ្មោះ ១.​ឈ្មោះ ឡេង ស៊ី​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​យួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៧​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ជា​អ្នក​ចែកចាយ ហើយក៏​ធ្លាប់​ជាប់គុក​២​ឆ្នាំ​ម្តង​រួចមកហើយ​ពីបទ​ចែកចាយ​គ្រឿងញៀន, ២.​ឈ្មោះ ​ប៊​ន ចាន់​ណាវី ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កោស​ជប់ មាន​ទីលំនៅ​មិន​ពិដប្រាកដ ជា​អ្នកប្រើប្រាស់ និង​៣.​ឈ្មោះ​ ថាច់ ភារ​ម្យ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​យឿ​ត្រី មាន​ទីលំនៅ​ផ្ទះ​លេខ៥៣៥C ក្រុម​៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ជា​អ្នកប្រើប្រាស់។​

    ប៉ូលិស​បន្តថា ក្នុង​ប្រតិបត្តិ​ការណ៍​នេះដែរ​វត្ថុតាង​ដែល​ដកហូត​បាន​មាន គ្រឿង​ញឿ​ន ក្រាម​ស​ថ្លា សរុប​២០​កញ្ចប់​តូច, ដាវ​សា​ម៉ូ​រ៉ៃ ​និង​កាំបិត​ប៉័​ង​តោ​មួយចំនួន, ជ​ញ្ចី​ង​ថ្លឹង​ចំនួន​១, បំពង់​ជក់​១ និង ម៉ូតូ​ហុងដា​សេ​១២៥ ​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-6758។​

    ក្រោយមក ជនសង្ស័យ រួមទាំង​វត្ថុ​តាំង ​ត្រូវបាន​សម្ថ​កិច្ច​នាំយកទៅ​អធិការដ្ឋាន​ប៉ូលិស​​ខណ្ឌ​ប្ញ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់៕

មតិយោបល់