adverise with khmeread Unnamed %284%29

រហូតមកទល់​ពេលនេះ ជនរងគ្រោះ​ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​នៅ​មិនទាន់​ស្គាល់ឈ្មោះ​

    កណ្ដាល ៖ រហូតមកទល់​ពេលនេះ បុរស​ម្នាក់​ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​សមត្ថ​កិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយក៏​មិនទាន់​ដឹងថា​ជា​ករណី​អ្វី​ដែរ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា មានករណី​ឃាតកម្ម​បាញ់សម្លាប់ ដោយ​អាវុធ​កើតឡើង​នៅ​ថ្ងៃទី​១០ ​សីហា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ក្នុង​រោង​ប្រជា​ការពារ ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​សង្ស័យ​ជា​ជនបរទេស។ ​ចំណែក​ឃាតករ ក៏​នៅ​មិន​ស្គាល់​អត្តសញ្ញាណ ប្រើ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​។​ ឃាតករ​បានធ្វើសកម្មភាពប្រើប្រាស់រថយន្ត​០១​គ្រឿង​ម៉ាក Kia Morning ពណ៌ ​លឿងទុំ​ចាស់​ ពាក់​ស្លាកលេខ​ភ្នំពេញ 2AK-7925។​

    បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ស្រុក​បាទី ខេត្តតាកែវ កំពុង​គ្រប់គ្រង បន្ទាប់ពី​ជនសង្ស័យ​បើករថយន្ត​ចេញ​ក្រោយ​ធ្វើ​សកម្មភាព​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​គេចខ្លួន​ចេញ ពី​ផ្លូវលំ ឡើងទៅ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​សំដៅ​ចូលមក​ដី​ខេត្តតាកែវ។​

    សមត្ថកិច្ច​បន្តថា ឃាតករ​បានធ្វើ​សកម្មភាព​បាញ់សម្លាប់ ជនរងគ្រោះ​រួច បាន​បើក​រថ​​យន្ត​គេចខ្លួន​ទៅ​ទិស​ខាងត្បូង ដោយ​បន្សល់ទុក​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​។​ ​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រែករការ​និង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង បាន​ចុះ​អន្តរាគមន៍ ក្រោយពី​ទទួលបាន​ព័ត៌មាន​បាន​ចុះ​ទៅមក ដល់​កន្លែងកើតហេតុ​ធ្វើការ​ហ៊ុំព័ទ្ធ ការពារ​កន្លែងកើតហេតុ​និង​តាម​ស្វែងរក​ជនសង្ស័យ​រហូត​ដល់​ចំណុច ភូមិ​ហនុមាន​ខាងជើង ឃុំក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ជា​កន្លែង​បន្សល់ទុក​រថយន្ត​ដែល​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ដល់ទី​នោះ។

    តាមរយៈ ការផ្ដល់​ព័ត៌មាន​ស្នើ​សុំឱ្យកម្លាំង​អាវុធហត្ថ​ស្នាក់ការ ២០១ របស់​ខេត្តតាកែវ ជួយ​អន្តរាគមន៍​។ បន្ទាប់មក​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តតាកែវ បាន​ជួប​ប្រទះឃើញ​ភិនភាគ​​រថយន្ត ហើយ​យកទៅ​រក្សាទុក​នៅ​អង្គភាព​របស់ខ្លួន។​

    ក្នុងករណីនេះ​ទាំង​កម្លាំង​អាវុធហត្ថ ទាំង​កម្លាំង​ប៉ូលិស​កំពុង​ស្វែង​តាមរក​ចាប់ខ្លួន​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់៕


 

adverise with khmeread

មតិយោបល់