Untitled 1

ក្មេង​នេះ​ឈាម​ភ្នែក​ហើយ​ផ្ទុះ​គ្រាប់ភ្នែក​យ៉ាង​ចម្លែក​

    ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ​បាន​បាត់បង់​ភ្នែក​ទាំង​គូ ដោយសារ​ជំងឺ​ចម្លែក​ដែល​ធ្វើឱ្យ​ភ្នែក​របស់គាត់​ចេញឈាម និង​ផ្ទុះ​ចេញ​ក្រៅ​។​

​    ​ក្មេងប្រុស​ឈ្មោះ Sagar Dorji មកពី​ទីក្រុង Lakhimpur ក្នុង​ភាគ​ខាង​ឦសាន​ប្រទេស​ឥណ្ឌា​នៃ​រដ្ឋ Assam ទើបតែ​មាន​ជំងឺ​នេះ​នាពេល​ថ្មីៗ​នេះ​ទេ​។​

​    ​ឪពុកម្ដាយ​របស់គាត់​អស់សង្ឃឹម​ក្នុងការ​ស្វែងរក​មើលថា​មាន​អ្វី​កើតឡើង​ចំពោះ​គាត់ ប៉ុន្ដែ​ពួកគេ​មិនមាន​លទ្ធភាព​ទិញ​ថ្នាំ​ព្យាបាល​កូន​របស់គាត់​នោះទេ​។​

​    ​ម្ដាយ​របស់​ក្មេង​ឈ្មោះ Kusum បាន​និយាយថា​បញ្ហា​របស់គាត់​បាន​កើតឡើង​រង្វង់​បី​ខែ​នេះ​។ គាត់​បាន​និយាយថា "​ដំបូង​ឡើយ ភ្នែក​របស់គាត់​ហើម​និង​មើលទៅ​មាន​ស្នាម​ឈាម​បន្ទាប់មក​ចាប់ផ្ដើម​មាន​រន្ធ​និង​ចេញឈាម​។ ខ្ញុំ​មិនដឹង​នរណា​ទេ​ដែល​ដាក់​បណ្ដាសារ​មកលើ​ពួកយើង​"​។​

​    ​ដោយ​តែ​ស្ថានភាព​ជំងឺ​អាក្រក់ ក្មេងប្រុស​រូបនេះ​ត្រូវបាន​បញ្ចូនទៅ​រដ្ឋ​មួយ​សម្រាប់​ការព្យាបាល​។ វេជ្ជបណ្ឌិត​ចង់​ធ្វើការ​ពិសោធន៍​ក្នុង​មន្ទី​ពិសោធន៍​របស់គាត់ ដើម្បី​ដោះស្រាយ​ចម្ងល់​។​

​    ​ឪពុក​របស់​ក្មេងប្រុស​លោក Pratin Dorji វ័យ ៣៥ ឆ្នាំ មុខរបរ​ជា​កម្មករ​និយាយថា "​វា​នឹងត្រូវ​ចំណាយ​ប្រាក់​ខ្ទង់ ១២០ ទៅ ១៥៦ ដុល្លារ ប៉ុន្ដែ​ខ្ញុំ​មិនមាន​ប្រាក់​ផ្គត់ផ្គង់​ការព្យាបាល​ទេ​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់