adverise with khmeread Untitled 1

ប្រយ័ត្ន​ទាំងអស់គ្នា​! ពូ​បង្កើត​បោះ​ក្មួយ​លេង​ត្រូវស្លាប​កង្ហា​ដាច់​លលាដ៍ក្បាល​

    ​ពូ​របស់​ក្មេងស្រី​ម្នាក់​បាន​លេង​បោះ​ក្មួយ​ឡើង​ទៅលើ បណ្ដាលឱ្យ​ប៉ះ​នឹង​កង្ហារ​ជាប់​ពិ​ដាន​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ពុធ ក្នុងប្រទេស​ថៃ​។​

​    ​ក្មេងស្រី​មិន​បញ្ចេញ​អត្តសញ្ញាណ​វ័យ​ប្រហែល ៥ ទៅ ៦ ឆ្នាំ បានទទួល​រងរបួស​ដាច់​លលាដ៍ក្បាល​ជ្រៅ នៅពេលដែល​ពូ​របស់ខ្លួន​លេង​បោះ​ឡើង​ទៅលើ​ប៉ះ​ទៅនឹង​កង្ហា​ជាប់​ពិ​ដាន​យ៉ាង​រន្ធត់​មិន​ធ្លាប់មាន​។​

​    ​ខណៈ​ពេលនេះ​ក្មេងស្រី​រូបនេះ​ស្ថិតក្នុង​មន្ទីរពេទ្យ​ស៊ី រ៉ៃ​យ៉ង់ ក្នុង​បន្ទប់ ICU ប្រទេស​ថៃ​និង​ត្រៀម​វះកាត់​។ យ៉ាងណាមិញ អាណាព្យាបាល​របស់​ក្មេង​មិនមាន​លទ្ធភាព​បង់ប្រាក់​ថ្លៃ​វះកាត់​នោះទេ ខណៈដែល​មន្ទីរពេទ្យ​នេះ​មានតម្លៃ​ស្នាក់នៅ ២០០ ដុល្លារ​ក្នុង​មួយ​យប់​។ វេជ្ជបណ្ឌិត​បានស្នើ​អាណាព្យាបាល​សម្រេចចិត្ត​ឱ្យបាន​ឆាប់ មុនពេល​ក្មេងស្រី​នេះ​ហួសពេល​។​

​    ​បច្ចុប្បន្ន​ឪពុកម្ដាយ​ក្មេងស្រី​រូបនេះ​កំពុង​ស្វែងរក​ជំនួយ​បរិ​ចា្ច​គ​ដើម្បី​សង្គ្រោះ​នាង​៕

adverise with khmeread
ប្រភព៖ Thai Media

មតិយោបល់