3713d0ce00000578 3733354 image m 39 1470843001414

ញាក់សាច់​! ក្មេងស្រី​តូច​នេះ​យំ​ខ្លាំងពេក​ត្រូវ​តោ​ចិញ្ចឹម​ខឹង​បម្រុង​ស៊ី​នាង​

    ​នេះ​គឺជា​វីដេអូ​រន្ធត់​មួយ ដែល​ក្មេង​តូច​ម្នាក់​ត្រូវបាន​សត្វ​តោ​ខាំ​នៅ​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​មួយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃទី ១០ សីហា​។ 

​    ​ឧបទ្ទវហេតុ ដែល​សឹងតែ​បញ្ចប់​ក្នុង​គ្រោះមហន្តរាយ​នេះ កើតឡើង​អំឡុង​ការថត​ផ្សាយ​ក្នុង​អតីត​កម្មវិធី​មួយ​របស់​ម៉ិ​កសិក​ហៅថា​កម្មវិធី Con Sello de Mujer ។​

​    ​កម្មវិធី ដែល​ផ្សាយ​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ ២០០៧ ថ្មី​នេះ ទើបតែ​ល្បី​ម្ដងទៀត​នាពេល​បច្ចុប្បន្ននេះ បន្ទាប់ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បង្ហោះ​វា​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​។​

​    ​ក្នុង​វីដេអូ​មាន​អ្នក​បង្ហាញ​សត្វ​តោ​ញី​មួយ​នេះ​កំពុង​អង្គុយ​នៅក្បែរ ខណៈដែល​វា​ព្យាយាម​វាយប្រហារ​ក្មេងស្រី​នោះ​ដើម្បី​ស៊ី ប៉ុន្តែ​ត្រូវ​អ្នក​បង្ហាត់​ចាប់​ឃាត់​ទាន់ កុំ​អី​មិនដឹង​ជា​យ៉ាងណាទេ​៕

 

ប្រភព៖ Daily Mail

មតិយោបល់