adverise with khmeread Liverpool boss jurgen klopp blasts %28wrapped%29

លោក Jurgen Klopp ខឹង​កូនក្រុមដែលបញ្ចេញ​សមត្ថភាព​តែ ៩០%

គ្រូ​បង្វឹក​លោក Jurgen Klopp បាន​អះអាងថា លោក​ខឹង​កីឡាករ​របស់លោក​ណាស់ដែល​ប​ញ្ចេញ​សមត្ថភាព​តែ ៩០% នៅពេល​ក្រុម West Ham ​បំបាក់​ក្រុម​ហង្ស​ក្រហម Liverpool ​ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​សៅរ៍​។​


​ហើយ​លោក Klopp ដែល​បាន​ដើរ​ចេញពី​ការសម្ភាសន៍​បន្ទាប់ពី​ចប់​ការប្រកួត​ជាមួយ​ទូរទស្សន៍ BT Sport នោះ ជឿថា កីឡាករ​របស់លោក​មិនបាន​ព្យាយាម​ខ្លាំងក្លា​ដើម្បី​ទទួលបាន​បី​ពិន្ទុ​នោះទេ​។​

​និយាយ​ទាំង​ក្តៅក្រហាយ លោកគ្រូ​បង្វឹក​បាន​និយាយថា "វាមិនមែនថ្ងៃ​សម្រាប់​ខូចចិត្ត​នោះទេ វា​គឺជា​ថ្ងៃ​សម្រាប់​ខឹង​"​។ គាត់​បាន​បន្តទៀតថា "​យើង​ត្រូវតែ​លេង​ឲ្យ​ល្អ​ជាង​នេះ​។ យើង​គួរតែ​តាម​ស្មើ ប៉ុន្តែ​បែរជា​មិនអាច​ទៅវិញ​។ តើ​អ្នកណា​ចង់ឃើញ​ការលេង​តែ ៩០%? អ្នក​មិនអាច​ឈ្នះ​ការប្រកួត​ដោយ​ត្រឹមតែបញ្ចេញសមត្ថភាព ៩០% នោះទេ​"​៕

វីដេអូកិច្ចសម្ភាសន៍របស់លោក Klopp៖

 

adverise with khmeread
ប្រភព៖ ​ដេលី​ម៉េ​ល​

មតិយោបល់