adverise with khmeread 4

​តក់​ស្ល​ត់​ជំនួស​! កំពុង​ប្រកួត​លើក​អាល់​ទែ​រ ស្រាប់តែ​ភ្លាត់ស្នៀត​បត់​ដៃ​ឆ្វេង​ទៅក្រោយ​យ៉ាង​រន្ធត់​

​    ​អត្ត​ព​លិ​ក​ផ្នែក​វិញ្ញាសា​លើក​ទម្ងន់​តំណាងឱ្យ​ប្រទេស​អា​មេ​នី Andranik Karapetyan បាន​ធ្លាក់​ចេញពី​ការ​ប្រជែង​កីឡា​អូឡាំពិក​ទាំង​ក្តី​ឈឺចាប់​បំផុត ខណៈដែល​កែងដៃ​ខាងឆ្វេង​របស់គាត់​បាន​បត់​ទៅក្រោយ​គួរឱ្យ​រន្ធត់​ក្នុងអំឡុងពេល​ប៉ុនប៉ង​ជា​លើក​ទី​ពីរ​ដើម្បី​លើក​អាល់​ទែ​រ​ទម្ងន់ ១៩៥​គីឡូក្រាម​កាលពី​ថ្ងៃ​ពុធ​។​

​    ​អត្ត​ព​លិ​កវ័យ ២០​ឆ្នាំ​រូបនេះ គឺជា​អត្ត​ព​លិ​ក​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​វិញ្ញាសា​លើក​អាល់​ទែ​រ​ទម្ងន់ ៧៧​គីឡូក្រាម ហើយ​បាន​បោះជំហាន​ចូលមកក្នុង​វគ្គ​នេះ ជាមួយនឹង​ទំនុកចិត្ត​អាច​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​អឺរ៉ុប​ម្នាក់ ហើយ​គាត់​បាន​លើក​អាល់​ទែ​រ​ដ៏​ធ្ងន់​មួយ​នេះ​ទៅលើ​ស្មា​របស់គាត់​។​

​    ​ប៉ុន្តែ​ពេលដែល​គាត់​បាន​ប៉ុនប៉ង លើក​ឱ្យ​ផុត​ក្បាល​នោះ ស្រាប់តែ​ដៃ​ខាងឆ្វេង​របស់គាត់​បាន​ភ្លាត់​បត់​ទៅក្រោយ ហើយ​គាត់​ត្រូវ​ដឹក​ចេញពី​ការប្រកួត​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែម្តង​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់