adverise with khmeread They never get sick they don%e2%80%99t know about cancer and live up to 120 years this is their secret

ប្រជាជន​ទាំងនេះ​មិន​ស្គាល់​ថា​ពាក្យ​ឈឺ មិន​ស្គាល់​ពាក្យ​ថា​មហារីក និង​រស់នៅ​បាន​ជាង ១០០ ឆ្នាំ​! នេះ​ជា​អា​ថ៍កំ​បាំង​!

    ​មនុស្ស​ដែល​ត្រូវបាន​គេ​ជឿថា​មាន​សុ​ភព​មង្គល​និង និង​រស់នៅ​បានយូរ​អង្វែង​បំផុត​នៅលើ​ពិភពលោក​គឺជា​អ្នក​ដែល​រស់នៅក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ ប្រជាជន​អំបូរ Hunza ជា​ប្រជាជន​មិនដែល​ស្គាល់​ពាក្យ​ឈឺ ឬ​ពាក្យ​ថា​មហារីក​សោះឡើយ​។​

​    ​លើសពីនេះទៅទៀត ស្ត្រី​នៅ​ទីនោះ​អាយុ ៦៥ ឆ្នាំ​ហើយក៏​នៅតែ​អាច​ផ្ដល់កំណើត​បានដែរ ហើយ​ពួកគេ​ឧស្សាហ៍​ងូតទឹក​ត្រជាក់​ណាស់​។ វេជ្ជបណ្ឌិត​លោក Robert McCarrison បាន​រាយការណ៍​ថា​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ប្រជាជន Hunza កើត​ជំងឺមហារីក​នោះទេ​។ ហើយ​ការ​ទទួលទាន​ផ្លែ​អា​ព្រី​ខុ​ត (Apricot) អាចជា​មូលហេតុ​នៃ​រឿងនេះ​។​

​    ​ប្រជាជន​ទាំងនេះ​ទទួលទាន​តែ​អាហារ​ដែល​ពួកគេ​ដាំ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​មិនដែល​នាំចូល​ម្ហូប​ផ្សេងៗ​ពី​ខាងក្រៅ​នោះទេ​។ បន្លែ​ឆៅ និង​ផ្លែឈើ​ស្រស់ៗ​ដូចជា ស្រូវ​សាលី ពពួក​សណ្ដែក គ្រាប់​ធុញ្ញ​ជាតិ ទឹកដោះគោ និង​ផ្លែ Apricot ក្រៀម​គឺជា​របស់​ភាគច្រើន​ដែល​ពួកគេ​ទទួលទាន​រៀងរាល់ថ្ងៃ​។ ហើយ​ពួកគេ​ទទួលទាន​អាហារ​តិចតួច​មិន​ឆ្អែត​តឹង​ពោះ​ពេក​ទេ និង​ដើរ​ច្រើន​។​

​    ​ប្រជាជន Hunza មាន​ប្រពៃណី​ទទួលទាន​មួយ នៅពេល​ពួកគេ​មិនបាន​បរិភោគ​បន្លែ​ផ្លែឈើ​ស្រស់​អំឡុង ២ ទៅ ៤ ខែ នៅពេលដែល​ប្រមូល​ផល​មិនទាន់បាន ពួកគេ​តម​អាហារ​អំឡុង​ពេលនោះ និង​មិន​ទទួល​អ្វី​ក្រៅពី​ទឹក​ផ្លែឈើ Apricot នោះទេ​។​

​    ​វេជ្ជបណ្ឌិត​ជឿថា​របប​អាហារ​ទាំងនេះ​ធ្វើឱ្យ​ពួកគេ​រស់នៅ​បានយូរ និង​ជីវិត​មាន​សុខ​ភាពល្អ​។ មូលហេតុ ដែល​ពួកគេ​មិនដែល​កើត​ជំងឺមហារីក ឬ​ដុះ​ដុំ​សាច់ គឺ​ពី​ព្រោះតែ​ពួកគេ​បរិភោគ​ផ្លែ Apricot ច្រើន​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​វីតាមីន B-17 មាន​អនុភាព​ខ្លាំង​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​។​

​    ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន Hunzas មាន​អ្នកខ្លះ​រស់នៅ​បាន​ដល់​អាយុ ១៥០ ឆ្នាំ ដែល​មិន​ធ្លាប់មាន​ពីមុន​នោះឡើយ​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់