adverise with khmeread 1

​ទីបំផុត​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​សុខចិត្ត​យក​សុនខ​មួយ​ក្បាល​មក​ចិញ្ចឹម បន្ទាប់ពី​វា​រង់ចាំ​នាង​នៅមុខ​សណ្ឋាគារ​អស់ ៦ ខែ​

​    ​នេះ​គឺជា​មេរៀន​មួយ ដែល​បង្រៀន​អំពី ការ​កុំ​ចុះចាញ់​។

​    ​កាលពី​ខែមករា នារី​បម្រើ​លើ​យន្តហោះ​សញ្ជាតិ​អាល្លឺម៉ង់ Olivia Sievers បាន​ស្នាក់នៅ​សណ្ឋាគារ​ដូច​សព្វមួយដង​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ជា​អំឡុងពេល​មួយ​ដែល​នាង​ឈប់សម្រាក​ពី​ជើងហោះហើរ​របស់​នាង​និង​បាន​ដើរ​ក្បែរ​សណ្ឋាគារ​នោះ ពេលដែល​ឆ្កែ​វង្វេង​ម្ចាស់​មួយ​ក្បាល​បាន​ជួប​នាង​។​

​    ​នាង​បានផ្តល់​ភាពកក់ក្តៅ​មួយចំនួន​ទៅ​សត្វ​សុនខ​មួយ​ក្បាល​នោះ និង​ឱ្យ​ចំណី​វា​ស៊ី ហើយ​បន្ទាប់មក​នាង​បាន​បន្តដំណើរ​របស់​នា​ង​ជា​បន្ត​ក្នុងនាម​ជា​អ្នកបម្រើ​លើ​យន្តហោះ​។ ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល​នេះ​មិន​អនុញ្ញាតឱ្យ​នាង​ចាកចេញ​ទៅដោយ​ងាយស្រួល​នោះឡើយ​។​

​    ​នៅ​រាត្រី​នោះ​វា​បាន​តាម​នាង​ទៅដល់​ផ្ទះ ហើយ​វា​សុខចិត្ត​ដេកចាំ​នាង​នៅមុខ​សណ្ឋាគារ​ដែល​នាង​ស្នាក់នៅ​រាល់​យប់​។​

​    ​Olivia បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Noticiero Trece ថា "​ខ្ញុំ​បាន​ព្យាយាម​ប្តូរ​ផ្លូវ​ដើរ​ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​វា​តាម​ខ្ញុំ​ទៅដល់​សណ្ឋាគារ​ឡើយ ប៉ុន្តែ​មិនអាច​ទៅរួច​ឡើយ វា​តែងតែបាន​ដើរ​តាម​ខ្ញុំ​"​។​

​    ​នាង​និយាយថា​នាង​មិន​ត្រូវបាន​គំរាមកំហែង​ដោយ​សត្វ​ឆ្កែ​គ្មាន​ម្ចាស់​មួយ​នេះឡើយ បើទោះបី​វា​មើលទៅ​រាង​កាច​បន្តិច​ក៏ដោយ​។

​    ​ពេលដែល​នាង​បាន​ត្រឡប់មកផ្ទះ​វិញ នាង​រំពឹងថា​នឹងមិន​ឃើញ​វា​ម្តង​ទៀតឡើយ​។​

​    ​ប៉ុន្តែ រៀងរាល់​ពេលដែល​នាង​បាន​ត្រឡប់មក​សណ្ឋាគារ​រប​ស់​នាង​ក្នុង​រយៈពេល​ជាង​ប្រាំ​មួយខែ​មកនេះ វា​តែងតែ​នៅ​ទីនោះ​រង់ចាំ​នាង​នៅ​ពី​ច្រកចេញចូល​សណ្ឋាគារ​។ វា​មិនដែល​បញ្ឈប់​ការរង់ចាំ​នោះឡើយ​។​

​    ​នាង​បាន​យក​វា​ឱ្យគេ​ចិញ្ចឹម ប៉ុន្តែ​វា​បានរ​ត់ទៅ​ឆ្ងាយ និង​ត្រឡប់មក​សណ្ឋាគារ​វិញ​ដើម្បី​រង់ចាំ​នាង​។​

​    ​នៅ​ទីបំផុត Olivia បាន​សុខចិត្ត​យក​វា​មក​ចិញ្ចឹម​និង​ហៅ​វា​ថា Rubio ។​

​    ​កាលពី​សប្តាហ៍​មុន វា​បាន​ហោះហើរ​ឆ្លងកាត់​ពិភពលោក​ទៅកាន់​ផ្ទះ​ថ្មី​របស់​វា​ក្នុង​ទីក្រុង​ហ្វ្រែ​ង​ហ្វើ​ត និង​គ្រួសារ​ថ្មី​របស់​វា​ដែល​រួមមាន Olivia និង​សត្វ​សុនខ​ចិញ្ចឹម​ពីរ​ក្បាល​ទៀត​របស់​នាង​។​

 

​    ​នេះ​សបញ្ជាក់​ឱ្យឃើញថា​ការតស៊ូ​ពិត​ជាមាន​ប្រយោជន៍​មែន​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់