adverise with khmeread Unnamed %283%29

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​រប្រើ​ធម៌​ក្តៅ​ ចុះ​រុះរើ​សំណង់​និង​ខ្ចុ​ស​បណ្តែត​ទឹក​ដែល​សង់​រំលោភ​ចូល​ដី​ច្រាំងទន្លេ​

    ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បាន​ប្រើ​ធម៌​ក្តៅ​រុះរើ សំណង់​និង​ខ្ចុ​ស​បណ្តែត​ទឹក​ភោជនីយដ្ឋាន​ចំនួន​៤ ដែល​កន្លងមក​ម្ចាស់​ភោជនីយដ្ឋាន​ទាំង នោះបាន​សន្យា​រុះរើ​ដោយ​ខ្លួនឯង ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០១៦ រហូតមក ទល់​ថ្ងៃទី​១១ ​ខែសីហា​នេះ គឺ​ម្ចាស់​ទាំងនោះ​មិនបាន​អនុវត្ត​នូវ​កិច្ចសន្យា​របស់ខ្លួន​ជាមួយ សមត្ថកិច្ច​នោះទេ​។ 

    នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុយ សារុន អភិបាល រង​ខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​បែប​ធម៌​ក្តៅ​ដើម្បី រុះរើ​សំណង់​និង​ខ្ចុះ​បណ្តែត​ទឹក​ទាំង​៤​នោះ។
 
    អាជ្ញាធរ​បានឱ្យដឹងថា នាពេល​កន្លង​ខណៈ​អាជ្ញាធរ​រួម​ និង​ការសម្របសម្រួល​ដោយ លោក ​កុល បុ​ន ព្រះរាជ​អា​ជ្ងា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​រុះរើ​ម្តង​រួចមកហើយ បន្ទាប់ពី​ផុត​ឱសានវាទ។

    ពេលនោះ​ម្ចាស់​ភោជនីយដ្ឋាន​ទាំង​៤​បាន​សន្យា​ជាមួយ​សមត្ថ​កិច្ច​ថា​ធ្វើ ការរុះរើ​ដោយ​ខ្លួនឯង ដោយ​ខ្លះ​សន្យា​១០​ថ្ងៃ និង​អ្នក​ខ្លះទៀត​សន្យា​កន្លះ​ខែ​។​

    តែ​រហូតមក ទល់​ថ្ងៃនេះ ភោជនីយដ្ឋាន​ទាំង​៤​រួមមាន​ទន្លេ​មាស ម្លប់​ស្វាយ​ធំ ចំការ​លាភ និង​ទន្លេ​លាភ គឺ មិនបាន​គោរព​កិច្ចសន្យា​របស់ខ្លួន​នោះទេ ទើប​អាជ្ញាធរ​សម្រេច​រុះរើ​តែម្តង។​

    អាជ្ញាធរ​បានដឹងថា មាន​ភោជនីយដ្ឋាន​មួយ​ក្នុងចំណោម​ភោ​ជនី​ដ្ឋា​ន​ទាំង​៤ មិន​ត្រឹមតែ​មិនបាន គោរព​កិច្ចសន្យា​ក្នុងការ​រុះរើ​សំណង់​និង​ខ្ចុះ​បណ្តែត​ទឹក​ខុសច្បាប់​នោះ​ចេញ​ទេ គឺ​សូម្បីតែ ច្បាប់​ធ្វើ​អាជីវកម្ម​ក៏​គ្មាន​ផង។
 
    គួរ​រំលឹក​ផងដែរ​ថា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​ជិត​១​ឆ្នាំ​មកហើយ រហូតដល់​ថ្ងៃ​ឱសានវាទ​ថ្ងៃទី​២២ ​ខែមិថុនា​ ឆ្នាំ​២០១៦​កន្លងទៅ។ 

    នៅពេល​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ចុះ​រុះរើ​សំណង់​និង​ខ្ចុ​ស​បណ្តែត​ទឹក​ដែល​សង់​រំលោភ​ចូល​ដី​ច្រាំងទន្លេ និង​សង់​ខ្ចុ​ស​បណ្តែត​ទឹក​ក្នុង​ទន្លេ​ជា​បន្តបន្ទាប់​មាន​ភោជនីយដ្ឋាន​ចំនួន​០៩​ទីតាំង តែ​ម្ចាស់​ទាំង​៤​ខាងលើ​នោះ​សុំ​ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួនឯង តែ​មកទល់ពេលនេះ​គឺ​មិន​អនុវត្ត​កិច្ចសន្យា​នោះទេ។ 

    អាជ្ញាធរ​បញ្ជាក់ថា សំណង់អនាធិបតេយ្យ​មិន​រៀបរយ អាចមាន​បញ្ហា​ប្រឈម​៣ បញ្ហា​ទី​១​បញ្ហា​បរិស្ថាន, ទី​២ ការសង់​រំលោភ​លើដី​ចំណី​ទន្លេ ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ​និង​ទី​៣ គឺ​បញ្ហា​សុវត្ថិភាព របស់​ភ្ញៀវ។​

    ប្រសិនបើ​ថ្ងៃ​ណាមួយ​មាន​ឧ​ប្ប​ត្ត​វ​ហេតុ​កើតឡើង​ដូចជា​បាក់​ច្រាំងទន្លេ​ចូលក្នុង​ទឹក​បណ្តាលឱ្យ​របួស​មនុស្ស ឬ​ស្លាប់​ម្ចាស់​ហាង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។​

    ដូច្នេះ​ដើម្បី​ចៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ក៏ដូចជា​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ ម្ចាស់​ត្រូវតែ​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្តីជូនដំណឹង​និង​វិធានការ​នេះ។ ដោយឡែក​បើតាម​ការឱ្យ​ដឹង​គឺមាន​ភោ​ជនី​ដ្ឋា​ន រមណី​ដ្ឋា​ន ចំនួន​១៦៣​កន្លែង​បាន​សង់​តាម​ច្រាំងទន្លេ​ដែល​អត់​ច្បាប់​៕

 

adverise with khmeread

មតិយោបល់