adverise with khmeread Jurgen klopp 3541071b

លោក Jurgen Klopp នឹងជំរុញឲ្យកីឡាកររបស់លោកផ្តោតអារម្មណ៍លើរដូវកាលថ្មី

          គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp មិនចង់​ឲ្យ​កូន​ក្រុម​របស់​លោករំឭកដល់​បរាជ័យ​វគ្គ​ផ្តាច់ព្រ័ត្រ​​ពីរលើក​កាល​ពីរដូវកាល​មុន​ឬ​ចំណាត់​ថ្នាក់​ទី​៨​នៅ​ក្រប​ខណ្ឌ​​ PL ​ទេ។

          គ្រូបង្វឹក​ហង្សក្រហម​រូបនេះបានអះអាងថា “លោកគ្មាន​ជំនាញ​ចងចាំ​រឿង​មិនល្អទេ”។ លោកចង់ឲ្យ​ពួកគេ​ផ្តោត​កា​រយក​ចិត្ត​ទុក​ដាក់​លើ​ជ័យ​ជម្នះ​របស់​ខ្លួន​លើ​ក្រុម​ Man Utd, Man City និង​ក្លឹប Borussia Dortmund ខណៈ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់ យុទ្ធនាការ​ថ្មី។

          លោក Klopp ​បាន​បន្ថែម​ថា គ្រប់​គ្នា​ភ្លេចអំពី​ការ​ប្រកួត​ដ៏​ល្អ​កាល​ពីរដូវ​កាល​មុន​ ពីព្រោះ​យើង​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៨​​ “​វាងាយ​ណាស់សម្រាប់​យើង​ចងចាំ​រឿងអាក្រក់​ ហើយយើង​រងគ្រោះ​ចំពោះរឿង​បែបនេះ ជាជាងរឿងល្អ​ដែល​យើង​ទទួល​បាន​។​នៅ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅក្រោយ​ ខ្ញុំ​ពិតជា​គ្មានជំនាញ​ក្នុង​កា​រ​ចងចាំ​រឿងអាក្រក់​នេះទេ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់