adverise with khmeread 29de2855 7fce 46d6 aaa0 8f3b42d6a613

រឿង “Doctors” ធ្វើឲ្យតារាស្រី Park Shin Hye កាន់តែល្បី

          ស្របពេល​ដែល​ប្រជាប្រិយភាព​របស់​រឿង “Doctors” នៅតែបន្ត​កើតមាន ដែល​ឥឡូវនេះ​មាន​អ្នក​ចូល​បើក​មើល​លើ​សពី​២០​ភាគរយ​នោះ យីហោ​ផ្ទាល់​ខ្លួន​និង​​ប្រជាប្រិយភាព​របស់​តារាស្រី Park Shin Hye បាន​កើនឡើង​គួរឲ្យ​កត់​សម្គាល់។

          Park Shin Hye ដែល​មាន​អ្នក​គាំទ្រ​ជាង​១១​លាន​នាក់​តាម​បណ្តាញសង្គម Weibo នោះ ថ្មីៗ​នេះ​បាន​ឈរនៅលេខ​រៀង​ទី​១​នៅ​លើ​បណ្តាញ​សង្គម​ Weibo ជា​តារា​ដែល​គេតាមដាន​ច្រើន​។ ចំណែក​រឿង “Doctors” បានឈរនៅ​លេខ​រៀង​ទី​១០​ ដោយសារតែ​ប្រជាប្រិយភាព​របស់នាងនិង​ភាព​យន្តនេះ​នៅ​បរទេស។

          ស្របពេល​ដែលប្រជាប្រិយភាព​កំពុង​កើន​ឡើងអ្វីៗ​ដែល Park Shin Hye​ប៉ះ​ពាល់​​​បាន​ប្រែក្លាយទៅជា​របស់​ដែល​មាន​តម្លៃ​។ ដូចជា​តារាភាពយន្ត Jun Ji Hyun និង Song Hye Kyo ដែរ ក្រសែ​ភ្នែក​របស់​មហាជន​បានផ្តោត​លើ​អ្វីដែល​ Park Shin Hye កំពុង​ប្រើ​ប្រាស់​ក្នុងភាព​យន្ត​ភាគនេះ។

          គ្រឿងអលង្ការយីហោ Agatha Paris ដែល Park Shin Hye បានបង្ហាញ​ម៉ូត​ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក កំពុង​តែ​ក្លាយ​ជា​ផលិត​ផល​ដែល​លក់ដាច់​បំផុត​ដោយ​សារតែ​ប្រជាប្រិយភាព​របស់ Park Shin Hye ៕

adverise with khmeread
ប្រភព៖ Viki

មតិយោបល់