Yannick

Everton ដាក់សំណើរ២០លានផោនដើម្បីផ្ទេរ Yannick Bolasie

          ខ្សែ​បម្រើ​ស្លាបរបស់ក្លឹប Crystal Palace កីឡាករ​ Yannick Bolasie គ្រោង​នឹង​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរមក​ក្លឹប​ Everton​ ក្នុងរយៈ​ពេល​២៤​ម៉ោង​ ដោយ​ទទួល​បាន​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​ជាមួយនឹង​ទឹក​ប្រាក់​២០​លាន​ផោន​។ ក្លឹប Eveton ហ៊ាន​ផ្តល់​ប្រាក់​ឈ្នួល​ដល់ Yannick ពី​៨០.០០០​ផោន​ទៅ​៩០.០០០​ផោន​ក្នុង​មួយសប្តាហ៍។

          កីឡាករវ័យ២៧​ឆ្នាំ​​រូបនេះនឹងចូល​រួម​ជា​មួយ​ Everton ​ភ្លាមៗ​តែម្តង​ដើម្បី​ប្រ​ឈម​មុខ​ជា​ក្រុម​ Spurs នៅ​ថ្ងៃសៅរ៍​ក្នុង​កម្មវិធី​ប្រកួត​បើក​ឆាក​នៅ​ PL។

          គេរំពឹង​ថា Everton ​នឹងសម្រេចកិច្ច​ព្រម​ព្រៀង​នេះ ប៉ុន្តែ​នៅ​អាចមានការ​យឺត​យ៉ាវ​​ដោយ​សារតែ​​ Everton ​ចង់​លក់​កីឡាករ Oumar Niasse ហើយកំពុង​ពិចារណា​អំពី​អនាគត​របស់​កីឡាក​ររូបនេះ៕

មតិយោបល់