13988652 273535379694249 921858435 n

ឡាន​បុក​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​៣​នាក់​របួស​៦​នាក់​នៅ​សំឡូត​

    បាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ក្រុម​៣ ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៦ ​វេលា​ម៉ោង​៦​ល្ងាច​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ​របួស​៦​នាក់។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ​(ស្លាប់) ដែល​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​១០១២ ពណ៌​ខ្មៅ ទី​១-​ឈ្មោះ ហ៊ីង សុ​ទីន ភេទ​ស្រី អាយុ២៣​ឆ្នាំ, ទី​២- ឈ្មោះ រស់ សុ​ឃៀ ភេទ​ស្រី អាយុ ២៣​ឆ្នាំ, និង​ទី​៣-​ឈ្មោះ អេ​ន សុរ៉ា ភេទ​ស្រី អាយុ៣​ឆ្នាំ ជា​កូនបង្កើត​របស់ រស់ សុ​ឃៀ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​រស់នៅ​កន្លែងកើតហេតុតែម្តង។​

    ប៉ូលិស​បានឱ្យដឹងថា មូលហេតុ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន ទំនង​បែប​ស្រវឹង​ផង​ទើប​គ្រប់គ្រង​ស្ថានការណ៍​មិនបាន​បែបនេះ។​

    ខណៈ​ផ្លូវ​ដែល​ចិន​ចាក់ដី ខ្ពស់​ទាប​ផង​នោះ​ធ្វើឱ្យ​រថយន្ដ​បង្ក​រេ​ចង្កូត​ទៅខាង​ឆ្វេង​ជ្រុល​មក​បុក​ម៉ូតូ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យ ស្លាប់​មនុស្ស​៣​នាក់ និង​របួសធ្ងន់​ស្រាល​៦​នាក់ ហើយ​រថយន្ត​បង្ក​រអិល​ក្រឡាប់​ធ្លាក់​ផ្លូវ​ចូល​ស្នាមភ្លោះ​។​

    ចំណែកឯ​ភាគី​បង្ក​ឈ្មោះ ស្នា មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AE-0700 រស់នៅ​ស្រុក​មោង​ឬ​ស្សី ក្នុងនោះ​ជនរងគ្រោះ​ជា​អ្នករួមដំណើរ​ទាំង​៦​នាក់​បាន​បញ្ចូនទៅ​មន្ទីពេទ្យ​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ អធិការ​ស្រុក​សំឡូត រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

មតិយោបល់