Manchester united legends sir alex%28wrapped%291

លោក Ferguson និង Nicky Butt ចុច​ទូរស័ព្ទ​លេង​នៅ Old Trafford ពេលឃើញ Man Utd លេងដូច!!!

លោក Sir Alex Ferguson និង​លោក Nicky Butt ត្រូវបាន​ប្រទះឃើញ​ចុច​ទូរស័ព្ទ​លេង​អំឡុង​តង់​ទីមួយ រវាង​ក្រុម Manchester United និង Swansea នៅ​ទឹកដី Old Trafford កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រុម​បិសាច​ក្រហម​មិនទាន់​រក​គ្រាប់​បាល់សូម្បីមួយគ្រាប់​ក្នុង​ការប្រកួត​ប្រាំបួន​លើកចុងក្រោយ​ក្នុងផ្ទះ​ខ្លួនឯង ហើយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ក៏បាន​អស់​ការអត់ធ្មត់​ជាមួយ​លោកគ្រូ​បង្វឹក Louis van Gaal​ នេះដែរ។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះកំពុងស្ថិត​ក្នុង​សម្ភាធ​ដ៏​ធ្ងន់​ក្នុង​រដូវ​កាល​នេះ ដោយសារ​របៀប​លេង​នៅ​តំបន់​ប្រយុទ្ធ​របស់គាត់​។ កីឡាករ​ខ្សែប្រយុទ្ធ​ដូចជា Wayne Rooney និង Anthony Martial បាន​ជួប​ការលំបាក​នៅ​តំបន់​ប្រយុទ្ធ ដោយ​ក្រុម​បិសាច​ក្រហម ទើបតែ​រកបាន ២៣ គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​លី​ក​រដូវ​កាល​នេះ​។​

​ដោយសារ​បញ្ហា​នេះវា​គ្មាន​អ្វីភ្ញាក់ផ្អើលឡើយដែលលោក Ferguson និង Butt បង្ហាញភាព​ធុញទ្រាន់​ នៅពេលក្រុមដែលធ្លាប់តែល្បីថាលេងចាក់គូប្រកួតគ្មានដកដៃ មកលេងបាល់របៀបៗគួរឲ្យចង់ងុយដេកបែបនេះ៕

ប្រភព៖ មេត្រូ

មតិយោបល់