adverise with khmeread Unnamed

គ្រោះធម្មជាតិ​ដ៏​សាហាវ​! រន្ទះបាញ់​គោ​ងាប់​២​ក្បាល​នៅមុខ​កំពូល​

    កណ្តាល ៖ មាន​ករណី រន្ទះបាញ់​សត្វ​គោ​បណ្ដាលឱ្យ​គោ​ងាប់​អស់​ចំនួន​២​ក្បាល​កាលពី​ថ្ងៃទី​១០ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​វាល​ប្រាំង​ត្រពាំងរុណ ស្ថិតក្នុង​ភូមិ​ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ម្ចាស់​គោ​ទី​១.​ឈ្មោះ ប៉ូច ជ្រៀង ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ  និងម្ចាស់​គោ​ទី​២.​ឈ្មោះ​ វិត ចាន់​ណាក់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​។ ​អ្នក​ទាំង​០២​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ម្ចាស់​គោ​ទាំង​០២​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​ប្រ​លេង​គោ​ឱ្យ​ស៊ីស្មៅ​នៅ​ចំណុចកើតហេតុ​ខាងលើ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​មេឃ​ធ្លាក់​ភ្លៀងហើយ​ក៏មាន​ផ្គរ​រន្ទះ មាន​រន្ទះបាញ់​បណ្តាលឱ្យ​ងាប់​សត្វ​គោ​ចំនួន​០២​ក្បាល​។​

    ចំពោះ​សត្វ​គោ​ទាំង​០២​ក្បាល​ម្ចាស់​គោ​បាន​ដឹកយក​ទៅផ្ទះ​ចាត់ការ​រៀងៗ​ខ្លួន​៕

adverise with khmeread

មតិយោបល់