adverise with khmeread Unnamed %285%29

បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​(​មាន​វីដេអូ)

    ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​ បណ្ដោយឱ្យ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១១ ​សីហា​នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នៅមុខ​ AA2888 ណេ​ត​២៤​ម៉ោង ភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​មិនមាន​មនុស្ស​រងរបួស​ឡើយ។​

    រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ឯកឯង ​ម៉ាក ​CRV​ ពណ៌​ខ្មៅ​ ពាក់​ស្លាក ​2D.9206​ បើកបរ​ដោយ​បុរស​ម្នាក់​ដោយ​ស្ថាន​ភាពស្រវឹង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បាន​បើក​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​បណ្តាលឱ្យ​រថយន្ត​ខាងលើ​វិលត្រឡប់​ក្រោយ​មួយ​ជុំ។​

    ចំណែក​ម្ចាស់​រថយន្ត​និយាយថា រថយន្ត​គាត់​បាន​ជៀស​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស់​ចរាចរ​ណ៍​បានជា​រូបគាត់​បើក​រេ​មក​ផ្នែក​ខាងឆ្វេង​ធ្លាក់​ប្រឡាយ​ដូច្នេះ​។ ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​ខាងលើ​បាន​ហៅ​រថយន្ត​មក​ស្ទូច​យកទៅ​ជួសជុល​ខ្លួនឯង​៕

 

adverise with khmeread

មតិយោបល់