adverise with khmeread Unnamed

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ប្រហែល​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃទី​១១ ​ខែសីហា ​ឆ្នាំ​២០១៦​ ស្ថិតក្នុង​បន្ទប់​ជួល​ជាន់​ទី​១ បុរី​ប៊ុ​ប​ហ៊ួ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា បុរស​ចងក​នោះ​ឈ្មោះ លៀប វណ្ណៈ​ អាយុ​ប្រហែលជា​ជិត​៣០​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

    ប៉ូលិស​បាន​បន្តថា ករណី​ចងក​សម្លាប់​នេះ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ ហើយ​បាន​ទំ​ទាក់ទំនង​ប៉ូលិស​ជំនាញ​មក​កោសល្យវិច័យ​ដើម្បីរ​កមូ​លហេតុ​ពិត និងប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់