adverise with khmeread 1

បង្ក្រាប​កូន​រាប​ដូច​កន្ទេល​ជាមួយ​ក្រដាស​ប្រកាស​មួយ​សន្លឹក​នេះ​!

    ​ប្រសិនបើ​មាន​វិធី​តែមួយគត់​ដើម្បីឱ្យ​កូនៗ​របស់​អ្នកធ្វើការងារ​ផ្ទះ អ៊ីចឹង​គឺមាន​តែ​គំរាម​បិទ​លេខ​កូដ​ប្រ័​ន្ធ WiFi ប៉ុណ្ណោះ ដែលជា​ជម្រើស​ល្អ​បំផុត​។

​    ​បច្ចុប្បន្ន​ក្មេង​ភាគច្រើន​មិនអាច​ទ្រាំ​បានយូរ​លើសពី​មួយ​ម៉ោង​នោះឡើយ ពេល​គ្មាន WiFi ឬ​អ៊ីនធឺណិត មានន័យថា ពួកគេ​នឹង​រួសរាន់​ធ្វើការ​ងារ​ផ្ទះ​កំ​ប៉ិច​កំប៉ុក នឹង​អាល​បានមក​លេង Snapchat ឬ បើ​មិន​អ៊ីចឹង​ទេ​នឹង​អត់​បានល្អ​ទាល់តែសោះ​តែម្តង​។

​    ​បើ​ក្មេងៗ​សុខចិត្ត​អត់​លេង​អ៊ី​ន​ធឺ​ណេ​ត មានន័យថា​អ្នក​ស៊យ​ហើយ គឺត្រូវធ្វើ​កិច្ចការ​នោះ​ម្នាក់ឯង​ដដែល​។

​    ​ប៉ុន្តែ​ម្តាយ​ម្នាក់នេះ​ហាក់ដូចជា​យល់ច្បាស់​ពី​ស្ថានការណ៍​ដែល​អាច​កើតឡើង​ពេលដែល​គាត់​ចាក​ចេញទៅ​ក្រៅ ជាមួយនឹង​ក្រដាស​ប្រកាស​មួយ ដែល​បញ្ជាក់ប្រាប់​ក្មេងៗ​ឱ្យធ្វើ​កិច្ចការ​ផ្ទះ​អ្វីខ្លះ ដើម្បី​បាន​លេង Wifi​។​

​    ​ដើម្បី​ប្រាកដថា​ការងារ​ត្រូវបានធ្វើ​រួចរាល់​ត្រឹមត្រូវ​ត្រឹមត្រូវ ពួកគេ​ត្រូវ​ផ្ញើ​រូបភាព​ទៅ​ម្តាយ​នូវ​អ្វីដែល​ពួកគេ​បាន​សម្អាត​។ មានតែ​វិធី​បែបនេះ​ប៉ុណ្ណោះ​ដែល​លេខ​កូដ WiFi នឹងត្រូវ​បានបង្ហាញ​ឡើង​វិញ​៕

ប្រភព៖ មេត្រូ

adverise with khmeread

មតិយោបល់