adverise with khmeread Unnamed

ស៊យ​ណាស់​! ឆក់​កាបូប​បាន​ហើយ​បើក​ម៉ូតូរ​ត់បុ​កឡាន​ពីក្រោយ​ដួល​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ សង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប ជាក់ស្តែង​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ឃាត់ខ្លួន​នៅ​ថ្ងៃទី១១​ សីហា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១១ ​និង​៤៥​នាទី ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ​១៤៦ ក្រុមទី ៣២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នូ ម៉ា​រ៉ា​ឌី ហៅ ខ្មៅ ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅផ្ទះ​ជួល​ពុំ​ចាំ​លេខ ផ្លូវ​លេខ​២២៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុប្រហែល​ជាង ២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវចាស់ ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់ ពុំបាន​ដាក់ពាក្យ​បណ្តឹង​ទេ​។ វត្ថុតាង​ចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C110 (សង់​ប៊ិច) ស៊េរី​2012 ពាក់​ស្លាក​លេខ​ ភ្នំពេញ -2551 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១១ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១​ និង​៤៥​នាទី ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​ជាង២០​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក​គុប​ជ្រុង ពណ៌​ខៀវចាស់ ដោយ​ដាក់​កាបូបស្ពាយ​នៅលើ​រាន​ម៉ូតូ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៥ ពី​ត្បូង​ទៅ​ជើង។​

    ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​ពី ក្រោយ​រហូតដល់​ចំណុចកើតហេតុ បាន​អែប​ស្តាំ​ធ្វើ សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ បា​នស​ម្រ​ច ហើយ ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​ពីក្រោយ ហើយ​ស្រែក​ចោរៗ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​រហូតដល់​ចំណុច​ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ ១៣៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ជនសង្ស័យ បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​អ្នកដំណើរ​តាមផ្លូវ។​

    ពេលនោះ​ជន រងគ្រោះ​បាន​យក​កាបូប​បាន​វិញ ហើយ​ជិះ​ម៉ូតូ​ទៅ​បាត់ ដោយ​ពុំ​បានដាក់​ពាក្យបណ្តឹង​ទេ។ ដោយឡែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជាក់ ស្តែង​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់